ខ្លាំងមែន លោកមេប៉ុស្តិ៍ពពែត ស្រុកស្វាយទាប បា.ញ់ជនរងគ្រោះបាក់ភ្លៅ រួចសម្រួលបញ្ចប់រឿងដោយស្ងាត់ៗ!ដោយចោទថា ជនរងគ្រោះ ញៀ.នថ្នាំនិងប្រុងតដៃ



   ស្វាយរៀង៖ តាមសេចក្តីរាយការណ៏ បានឲ្យដឹងថា កាលពីថ្ងៃទី១៦.០៣.២០២៦  លោកវរសេនីយ៍ត្រី អ៊ុន វ៉ាន់ថុល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង បាន "ប្រើប្រាស់អាវុធ  បាញ់ប្រហារទៅលើជនរងគ្រោះ ម្នាក់ បណ្តាលឱ្យបាក់ភ្លៅ ខណៈពេលជនរងគ្រោះ ទៅទារលុយពីស្ដ្រីម្នាក់ដែលត្រូវជាក្មួយរបស់លោកមេភូមិ..! ស្ថិតនៅភូមិកំពោតម្រាក់ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ជនដៃដល់ឈ្មោះ អ៊ុន វ៉ាន់ថុល មានតួនាទីជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពពែត.!។*រីឯជនរងគ្រោះជាមនុស្សប្រុស នៅភូមិកើតហេតុរងរបួសធ្ងន់(បាក់ភ្លៅ)..!។

តាម សេចក្តីរាយការណ៍បានឱ្យដឹងថា  នៅមុនពេលកើតហេតុជនរងគ្រោះ បានទៅទារលុយពីស្ដ្រីម្នាក់ ដែលជំពាក់លុយខ្លួនចំនួន១៥.០០០រៀល នៅភូមិកំពោតម្រាក់ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង  ហើយ ក៏មានការប្រកែកពាក្យសម្ដីរវាងអ្នកទាំង២ ហើយស្ដ្រីរូបនោះបានប្ដឹងទៅលោកមេភូមិ ដែលត្រូវជាឪពុកមារបស់ខ្លួន។ភ្លាមៗ នោះ លោកមេភូមិ ក៏បានរាយការណ៍បន្ត ទៅកាន់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពពែត ដើម្បីធ្វើកិច្ចអន្តរាគមន៍ ដោយផ្អែកថា ជនរងគ្រោះជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។លុះពេល លោក អ៊ុន វ៉ាន់ថុល ប្រដាប់ដោយអាវុធក្នុងដៃ បានចុះមកដល់កន្លែងកើតហេតុ និងបានបាញ់  ផ្ញុក បណ្ដាលឱ្យ ត្រូវ ជនរងគ្រោះ បាក់ភ្លៅតែម្ដង រួចចោទថា"ជនរងគ្រោះតដៃ"។ប្រភពដដែលទម្លាយថា ការផ្ទុះអាវុធនេះបណ្តាលមកពី  មកពីលោកនាយប៉ុស្តិ៍ ចុះប្រតិបត្តិការក្នុងពេលស្រវឹង បាញ់គំរាមផ្ញុកហ្នឹងដី ដើម្បីសំឡុត បែរជាត្រូវភ្លៅជនរងគ្រោះ..!រួចក៏រកលេសដោះបន្ទុកថា មកពី"ជនរងគ្រោះតដៃប្រើកាំបិតបម្រុងចាក់ខ្លួនជានាយកប៉ុស្តិ៍"។

ប្រភពដដែលបន្ថែមថា ក្រោយផ្ទុះអាវុធភ្លាមៗ លោកវរសេនីយ៍ត្រី អ៊ុន វ៉ាន់ថុល បានខលទូរស័ព្ទទៅកាន់គ្រូពេទ្យម្នាក់ ដោយថា ជួយហៅឡានពេទ្យផង អញបាញ់គេបាក់ជើងហើយ! លុះ១ម៉ោងក្រោយមក ទើបរថយន្តពេទ្យ មកដល់និងជួយសង្គ្រោះ។ ករណី នេះ មិនអាច សុំការបំភ្លឺពីលោកវរសេនីយ៍ត្រី អ៊ុន វ៉ាន់ថុល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពពែត លោកអនុសេនីយ៍ឯក ស៊ិន ពិសី អធិការស្រុកស្វាយទាប(ស្ដីទី) បានទេ ដោយឡែក លោក ជា ហ៊ន អភិបាលស្រុកស្វាយទាប បានថ្លែងក្នុងសភាពរដិបរដុបថា ករណីខាងលើកំពុងធ្វើនីតិវិធី និងសម្រួលគ្នាហើយ..!។មហាជនទាមទារឱ្យថ្នាក់ដឹកនាំខេត្តស្វាយរៀង ជាពិសេសក្រសួងមហាផ្ទៃ សូមមេត្តាពិនិត្យចាត់វិធានការលើលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពពែត កុំមានការយោគយល់ឱ្យសោះ ចំពោះភាពឆេវឆាវរបស់លោក ដែលប្រើប្រាស់អាវុធ បាញ់ទាំងកម្រោល បណ្ដាលឱ្យជនរងគ្រោះ(បាក់ភ្លៅ)រួចតាំងរកលេសដោះសារ៕ ប្រភព៖ ដើមរាំង


Powered by Blogger.