ពលរដ្ឋសាទរចំពោះការរៀបចំសួនច្បារថ្មី ស្ថិតនៅភូមិសែនសុខទី4 សង្កាត់ឃ្មួញ ខណ្ឌសែនសុខ



ពលរដ្ឋសាទរចំពោះអាជ្ញាធរខណ្ឌសែនសុខ ក្នុងការរៀបចំសួនច្បារដែលពលរដ្ឋនិយមហៅថាសួនច្បារភូមិសែនសុខទី4 ដែលស្ថិតនៅភូមិសែនសុខទី4 សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ពលរដ្ឋមានការសប្បាយរីករាយចិត្តក្រែលែងនៅពេលឃើញអាជ្ញាធរខណ្ឌ បាននិងកំពុងរៀបចំជាបន្តបន្ទាប់ ដោយមានការឈូសឆាយរុះរើ រៀបចំសណ្ដាប់ធ្នាប់ឡើងវិញ។ ប៉ុន្តែប្រជាពលរដ្ឋមិនទាន់ដឹងច្បាស់ថាតើការឈូសឆាយសួនច្បារចាស់នេះ និងកែប្រែជាសួនច្បារថ្មីរឺយ៉ាងនោះទេ។

ពលរដ្ឋដែលរស់នៅខណ្ឌសែនសុខគាំទ្រលើគម្រោងអភិវឌ្ឍន៍ធ្វើសួនច្បារចាស់អោយប្រែក្លែយជាសួនច្បារថ្មី ដើម្បីអោយមានសោភណ្ឌភាពឡើងវិញ ក៏ដូចជាការលើកម្ពស់ក្នុងវិស័យទេសចរណ៍ក្នុងស្រុកអោយកាន់តែរីកចំរើនៗទៅ។

សូមរំលឹកថាសម្ដេចបបរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជំរុញអោយបង្កើនរៀបចំសួននៅទូទាំងប្រទេស ជាពិសេសនៅរាជធានីភ្នំពេញ បានបដិសន្ធិឡើង បន្ថែមលើសួនច្បារ និងរុក្ខសួន ដែលមានស្រាប់ប្រមាណជាជាង១២០កន្លែង ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ នៅក្នុងអំឡុងពេលអញ្ជើញសម្ភោធស្ពានអាកាសមរតកតេជោកម្ពុជា នៅតំបន់ក្បាលថ្នល់ បានមានប្រសាសន៍ថា ការកសាងសួនច្បារ សាធារណៈដើម្បីបម្រើជាកន្លែងសម្រាប់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដើម្បីសម្រាក លំហែ ហាត់ប្រាណ និងចំណាយពេលវេលាដ៏មានសុខដុមនីយកម្មជាមួយក្រុមគ្រួសារ និងការបង្កើនសួនច្បារ គឺមានសារសំខាន់ណាស់ សម្រាប់ការរស់នៅរបស់ប្រជាជនកម្ពុជា។ វាមិនត្រឹមតែអាចជួយដល់សុខភាព និងការកម្សាន្តលំហែរបស់ប្រជាជនតាមរយ:ការហាត់ប្រាណ និងការជួបជុំកម្សាន្តនោះទេ វាថែមទាំងអាចជួយដល់យុវជន និងយុវតី ងាកចេញពីការប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញៀនផងដែរ នៅពេលដែលពួកគេមានជម្រើសកាន់តែច្រើនសម្រាប់ការហាត់ប្រាណ និងកម្សាន្តសប្បាយតាមសួនសាធារណ:ដោយអាចធ្វើអោយពួកគេងាកចេញពីគ្រឿងស្រវឹង និងគ្រឿងញៀន ។

ហេតុដូច្នេះប្រជាពលរដ្ឋដែលរស់នៅ ខណ្ឌសែនសុខ ទាំងអស់គ្នា សូមអំពាវនាវទៅដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាពិសេសសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមមេត្តាជួសជុលនៅកែលម្អសួនច្បារសែនសុខនេះឡើងវិញ។ដើម្បីឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ដូចជាដើរកំសាន្ត ហាត់ប្រាណ និងលំហែអារម្មណ៍ដូចកាលពីមុនដើម្បីជាប្រយោជន៍រួម។












Powered by Blogger.