កម្លាំងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានចុះ ពិនិត្យ អង្កេត និងផ្ទៀងផ្ទាត់លើទីតាំងដីប្រជាពលរដ្ឋ១៧គ្រួសារដែលអាស្រ័យផល ដែលបណ្ដាញព័ត៌មានមួយចំនួនបានចុះផ្សាយថាបានឈូសឆាយដីព្រៃជាព័ត៌មានមិនពិត

ក្រុមការងារមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក នៅ ណាក់ អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានចុះ ពិនិត្យ អង្កេត និងផ្ទៀងផ្ទាត់លើទីតាំងដីទំហំ៥០ហិកតា.១២អារ របស់ប្រជាពលរដ្ឋ១៧គ្រួសារ ដោយក្នុងមួយគ្រួសារមានក្បាលដី៥០ម៉ែត្រ បណ្តោយសរុប ១៤០០ម៉ែត្រ  ស្ថិតនៅភូមិ ស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ដែលប្រជាពលរដ្ឋក៏បានធ្លាប់ដាក់ពាក្យស្នើសុំកាត់ឈ្វៀវកាលពីឆ្នាំ២០២៣ តាមអនុក្រឹត្យ២៤៥ផងដែល។ ហើយនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០  ខែវិច្ឆិកា ឆ្នាំ២០២៥នេះ កម្លាំងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានចុះ ពិនិត្យ អង្កេត និងផ្ទៀងផ្ទាត់លើទីតាំងដីប្រជាពលរដ្ឋ១៧គ្រួសារ ដែលបានទទួលដំណឹងថាបានឈូសឆាយដីថ្មី ការចូលរួមមាន÷


១.លោក សុន សុខលាង ប្រធានការិយាល័យ ដែនជម្រកសត្វព្រៃ។

២.លោក ជា ហ៊ាន ប្រធានអង្គការ ប្រឆាំងអំពើពុករលួយ ACNCIPO

៣.លោក សាត ហ៊ុន អនុប្រធានភូមិស្រែកិន

៤.លោក សន សឹម ក្រុមប្រឹក្សាឃុំត្រពាំងជោ

៥.លោក ជូ ចន្ទតារាឬទ្ធិ ប្រធានការិយាល័យ អ ស ម នៃមន្ទីរបរិស្ថាន។

បើតាមការផ្តល់កិច្ចសម្ភាសរបស់លោក សាត ហ៊ុន អនុប្រធានភូមិស្រែកិន បានផ្តល់អោយអង្គភាពសារព័ត៌មានយើងដឹងថា៖ជាក់ស្តែងឃើញថា ការកាប់រុករាន ទន្ទ្រាន ឈូសឆាយថ្មី មិនមាននោះទេ ពួកគាត់បានធ្វើការប្រើប្រាស់ និងអាស្រ័យផល ភ្ជួររាស់ ដាំ ដំណាំ មានអំពៅចេក ត្រប់ ទាប ស្វាយ ភាគច្រើនចេក និងអំពៅ ដែលជាទីតាំងដីចាស់ ហើយ ពួកគាត់បានមកស្នាក់នៅជាប្រជាពរដ្ឋនៅភូមិស្រែកិនតាំងពីឆ្នាំ២០១៧-១៨មកម្លេះ។

ចំណែកលោក សន សឹម ក្រុមប្រឹក្សាឃុំត្រពាំងជោ៖ជាក់ស្តែងឃើញថា ប្រជាពលរដ្ឋបានភ្ជួររាស់ ស្មៅផ្លាស់ប្តូរគុណភាពដីដើម្បីធ្វើកសិកម្មដាំដុះបន្ត ដោយប្រើត្រាក់ទ័រតូចកងជ័រ នៅលើទីតាំងដី ដាំដុះដែលធ្លាប់បានអាស្រ័យផលយូរមកហើយ និងមិនមានកាឈូសឆាយដីថ្មីនោះទេ។

ចំពោះលោក ជា ហ៊ាន ប្រធានអង្គការ ប្រឆាំងអំពើពុករលួយ ACNCIPO៖ក្នុងនាមជាប្រធានអង្គការ ប្រឆាំងអំពើពុក រលួយ ទប់ស្កាត់ការបំផ្លាញ់ធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ ស្នើសុំលោកប្រធាន មន្ទីរ មេត្តាជួយសម្រួល និងបង្កលក្ខណៈងាយស្រួលឱ្យប្រជាពលរដ្ឋបានរស់នៅ និង អាស្រ័យផលឱ្យបានស្របទៅច្បាប់។


ចំពោះលោក ជូ ចន្ទតារាឬទ្ធិ ប្រធានការិយាល័យ អ ស ម មន្ទីរបរិស្ថានក៏បានបញ្ជាក់ផងដែរថា៖បន្ទាប់ពីក្រុមការងារបានពិនិត្យ ពិភាក្សា ផ្តល់មតិចូលរួម និងបានចុះអង្កេត ផ្ទៀងផ្ទាត់លើទីតាំងចាក់ស្តែងរួចមក ជាលទ្ធផលពិនិត្យឃើញថា៖
- ទីតាំងដីចុះពិនិត្យ អង្កេត និងផ្ទៀងផ្ទាត់ជាក់ស្តែង ដែលមានផ្ទៃដីទំហំ៥០ហិកតា១២អារ របស់ប្រជាពលរដ្ឋចំនួន១៧គ្រួសារ ដោយមានអ្នកតំណាង៣គ្រួសារខាងលើនេះ ស្ថិតនៅចំណុចវាលអន្តោង ត្រង់ចំណុច និយាមកាលេខ (405749-1319918) នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្ត្រភូមិស្រែ កិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឃើញមានដំណាំអំពៅ ចេក ត្រប់ ខ្នុរ ទាប ល្ហុង ដួង ដែលបានដាំហើយមួយចំនួន និងមានផ្ទះថ្មចំនួន១ខ្នង និងរោងប្រក់ស័ង្កសី សម្រាប់ដាក់សម្ភារៈកសិកម្មចំនួន១ និងមានការបន្សល់ទុកស្នាមពូនរងគល់អំពៅចាស់ ដែលទើបកាប់រួច ដើម្បីរក្សាទុកយកផលនៅឆ្នាំក្រោយទៀត។

- ឯកសារពាក់ព័ន្ធការប្រើប្រាស់ដី៖ សាលកប័ត្របញ្ជាក់ លិខិតផ្ទេរសិទ្ធិកាន់កាប់ដី សាលកប័ត្រ ព័ត៌មាន ពាក្យសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតបញ្ជាក់ប្រវត្តិដី គំនូសបង្ហាញទីតាំងដី លិខិត ស្នើសុំកាត់ឈ្វៀវដី។


បើតាមកិច្ចសម្ភាសរបស់អង្គភាពសារព័ត៌មានជាមួយក្រុមការងារដែលបានចុះមកពិនិត្យ អង្កេត ផ្ទៀងផ្ទាត់នេះ សបញ្ជាក់ថាប្រជាពលរដ្ឋមិនបានឈូសឆាយដីថ្មីដូចមជ្ឈដ្ឋានព័ត៌មានមួយចំនួនដែលបានចុះផ្សាយនោះទេ ថាពួកគាត់ឈូសឆាយដីថ្មីគឺជាព័ត៌មានមិនពិត គឺពួកគាត់ដាំដំណាំ ដាំដុះនៅលើតែដីដែលពួកបានអាស្រ័យផលតាំងពីឆ្នាំ២០១៨ តែប៉ុណ្ណោះ។

ក្នុងពេលនោះដែរប្រជាកសិការដែលបានអាស្រ័យផលនោះថា៖ ទីតាំងដីនេះ ពួកគាត់បានប្រើប្រាស់ និងអាស្រ័យ ផល ដាំដំណាំចេក ខ្នុរ អំពៅ ត្រប់ ម្ទេស ត្រាវ ស្វាយ ដួង ទាប ព្រីង ទាបបារាំង ល្ពៅ ពោត ល្ហុង ឆៃថាវ ដែលជាប្រភេទដំណាំវិលជុំ តាំងពីឆ្នាំ២០១៨ រហូតមកមិនដែលមាន បញ្ហានោះទេ ទើបតែនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ត្រូវបានមន្ត្រីជំនាញការិយាល័យ ដែនជម្រកសត្វព្រៃ នៃមន្ទីរបរិស្ថានខេត្តកំពុងស្ពឺ បានចុះមកធ្វើការហាមឃាត់មិនអនុញ្ញាត ឱ្យធ្វើការភ្ជួររាស់ដី ដើម្បីធ្វើការដាំដំណាំដូចរៀងរាល់ឆ្នាំ និងធ្វើការបាញ់ថ្នាំស្មៅអំពៅ និង រនាស់អូសស្មៅក្នុងរងអំពៅដែលបានដាំដុះរួចហើយ។ ទីតាំងដីទាំងនេះ ពួកគាត់បានប្រមូល ទិញពីប្រជាពលរដ្ឋនៅមូលដ្ឋានតាំងពីឆ្នាំ២០១៦ -១៧-១៨ ដោយមានលិខិតទទួលស្គាល់ ពីអាជ្ញាធរភូមិ ឃុំ ត្រឹមត្រូវ។ ជាសំណូមពរ ប្រជាពលរដ្ឋស្នើសុំត្រាក់ទ័រកសិកម្មតូច ដែលមានភ្ជាប់រនាស់អូសស្មៅ ក្នុងរងអំពៅ ដាំដុះ ដែលមន្រ្តីបរិដ្ឋានចាប់រឹបអុសមកវិញ និងទុកប្រើប្រាស់ភ្ជួរាស់ដាស់គុណភាពដីអាស្រ័យផលបន្តដូចរៀងរាល់ឆ្នាំដែរ។


ជាចុងក្រោយប្រជាកសិករបានគោរពទទួចស្នើរសុំដល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយកាត់ឈ្វៀវ នឹងចេញ បណ្ណកម្មសិទ្ធិ អោយពួកគាត់ តាមអនុក្រឹត្យលេខ២៤៥ ចេញកាលពីឆ្នាំ២០២២កន្លងមក ដើម្បីបានអាស្រ័យផលលើទីតាំងដីនេះអោយបានស្របទៅតាមផ្លូវច្បាប់ផង៕











Powered by Blogger.