ករណី វា.យច្រឡំ ឥឡូវនេះជនសង្ស័.យត្រូវបានឃា.ត់ខ្លួន បញ្ជូនទៅតុលាការ
ប្រវត្តិរឿង ឡានជិះក្បែរ តែច្រឡំថាឡានបុកមិត្តភក្តិស្លាប់ ក៏វាយម្ចាស់ឡាន ស្រាប់តែបង្ហាញកាមេរ៉ា ទើបដឹងការពិត
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ dream ពាក់ផ្លាកលេខ ភ្នំពេញ 1LV-4000 បុក ម៉ូតូ BEAT ពាក់ផ្លាកលេខ ភ្នំពេញ 1MF-0121 ពេញទំហឹង ត្រង់ចំណុចស្តុបផ្លូវបំបែកជាបួន។ ស្រាប់តែមិត្តភ័ក្តិ របស់ជនរងគ្រោះ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា PCX ពាក់ផ្លាកលេខ ភ្នំពេញ 1MN-1070 បានសង្ស័យថារថយន្តមួយគ្រឿង ម៉ាក AlON ពាក់ផ្លាកលេខ ភ្នំពេញ 2CN-2643 បានបុកម៉ូតូហើយរត់ ក៏ដេញឃាត់ដល់ត្រង់ចំណុច ស្តុបបូកគោ ម្ចាស់រថយន្តក៏បានចុះមកនិយាយ បែបជាបុរស ដែលជាមិត្តភក្កិ ជនរងគ្រោះ វាយម្ចាស់រថយន្តបែកមាត់និងវាយរថយន្តគាត់ បានបង្កការភ្ញាក់ផ្អើលដល់ កម្លាំងសមត្ថកិច្ចនិងកងរាជអាវុធហត្ថចុះមកដល់ទីតាំង។ សាកសួរនាំ និងយករថយន្តទៅកន្លែងកើតហេតុ។
ហេតុការនេះកើតឡើង នៅវេលាម៉ោង 12:30 នាទីរំលងអាធ្រាតឈានចូលថ្ងៃទី 20 ខែសីហាឆ្នាំ 2026 ស្ថិតនៅត្រង់បណ្ដោយផ្លូវព្រះនរោត្តមកែងពី ២១៤ ស្តុបសាលាចតុមុខ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ករណីចរាចរណ៍ខាងលើ បណ្ដើលម្ចាស់ម៉ូតូឌ្រីមសង់ ស្លា//ប់ បាត់បង់ជីវិតនៅទីតាំងកន្លែងកើតហេតុ និងពីរនាក់ទៀត ជិះម៉ូតូ honda BEATរងរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្តម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ។
ប្រភព÷ដើមអំពិល


Post a Comment