ព្រោះតែបញ្ហារកាំរកូសក្នុងគ្រួសារ បានធ្វើឱ្យបុរសជាប្តី បំ.ផ្ទុះ.គ្រា.ប់បែកក្នុងគោលបំណងឱ្យ(ស្លា.ប់)ទាំងអស់គ្នា ! ប៉ុន្តែជាអកុសលបែរជា(ស្លា.ប់)ប្រពន្ធយ៉ាងអណោចអធម៌ទៅវិញ
ព្រោះតែបញ្ហារកាំរកូសក្នុងគ្រួសារ បានធ្វើឱ្យបុរសជាប្តី បំផ្ទុះគ្រាប់បែកក្នុងគោលបំណងឱ្យ(ស្លាប់)ទាំងអស់គ្នា ! ប៉ុន្តែជាអកុសលបែរជា(ស្លាប់)ប្រពន្ធយ៉ាងអណោចអធម៌ទៅវិញ !!!ចំណែកបុរសជាប្តី រងរបួសធ្ងន់ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង 3:30នាទី(ទៀបភ្លឺ) ឈានចូលថ្ងៃទី 17 ខែមីនា ឆ្នាំ 2026នេះ នៅភូមិក្រឡា ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី ។
បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកអូរជុំ បានឱ្យដឹងថា : បន្ទាប់ពីកើតហេតុភ្លាមៗ កម្លាំងអធិការដ្ឋាននគរបាលស្រុកអូរជុំ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលប៉ូយ បានចុះទៅដល់ទីតាំងកើតហេតុខាងលើ ដើម្បីធ្វើកំណត់ហេតុនិងកុសលវិនិច្ឆ័យ ។
របាយការណ៍ដដែលបញ្ជាក់ថា : ជនរងគ្រោះមាន ឈ្មោះ រ៉ាវែ សុភា ភេទស្រី អាយុ 32ឆ្នាំ (ជនជាតិគ្រឹង)សញ្ជាតិខ្មែរ មុខរបរជា គ្រូបង្រៀន ជាប្រពន្ធ បាន(ស្លាប់) យ៉ាងអាណោចអាធម្ម នៅនិងកន្លែងកើតហេតុក្នុងបន្ទប់ ។ ចំណែកជនបង្ក (ជាប្តី)ឈ្មោះ កាទ្រិង កើល ភេទប្រុស អាយុ 40ឆ្នាំជនជាតិគ្រឹង សញ្ជាតិខ្មែរ មុខរបរយោធានៅជួរមុខ (រងរបួសធ្ងន់) ! ។ អ្នកទាំង 2នាក់ រស់នៅជាមួយគ្នា នៅភូមិក្រឡា ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី ។
បើតាមការបញ្ជាក់អ្នកជិតខាងឱ្យដឹងថា : មូលហេតុដែលនាំអោយកើតហេតុខាងលើនេះគឺ ប្តីប្រពន្ធមួយគូរនេះ តែងមានបញ្ហារកាំរកូសនឹងគ្នា ជាបន្តបន្ទាប់ ហើយក៏ឈានដល់ការបំផ្ទុះគ្រាប់បែកបែបនេះតែម្តង !។
បច្ចុប្បន្ន ជនរងគ្រោះជាប្រពន្ធ ត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី !ចំណែកជនបង្កជាប្តី ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី និងបន្តនីតិវិធីច្បាប់ ។




Post a Comment