បង្ក្រាបក្រុមឆបោកតាមអនឡាញ Online Scams ក្រោមរូបភាពក្លែងបន្លំ និងប្រើប្រាស់ឯកសារក្លែង ជាសមត្ថកិច្ចប្រទេសចិន



បង្ក្រាបក្រុមឆបោកតាមអនឡាញ Online Scams ក្រោមរូបភាពក្លែងបន្លំ និងប្រើប្រាស់ឯកសារក្លែង ជាសមត្ថកិច្ចប្រទេសចិន

សមត្ថកិច្ចបានចុះបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online Scams មួយកន្លែង ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោ ផ្ទះលេខ១៤ ផ្លូវ M០៥ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។ សមត្ថកិច្ចឃាត់ជនជាតិចិនចំនួន ១៩នាក់ និងដកហូតសម្ភារៈភស្តុតាងមួយចំនួន រួមទាំងមួក និងឯកសណ្ឋានក្លែងបន្លំជាសមត្ថកិច្ចចិន ចំនួន ០៣ កំប្លេ ។

តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចជំនាញ ក្រុមជនសង្ស័យទាំងនេះ បានប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងបង្កប់ដើម្បីធ្វើសកម្មភាពឆបោកតាមអនឡាញ Online Scams ក្រោមរូបភាពក្លែងបន្លំ និងប្រើប្រាស់ឯកសារក្លែង ជាសមត្ថកិច្ចប្រទេសចិន។



Powered by Blogger.