Update បន្ថែម: ខេត្តកំពង់ស្ពឺ-(ដំណឹងបន្ថែម ករ.ណីរថយន្តស.ង្គ្រោះពីខេត្តព្រះសីហនុ បុ.កពីក្រោយរថយន្តធំលើផ្លូវល្បឿនលឿន)



  របាយការណ៍ពីនគរបាលខេត្តកំពង់ស្ពឺបញ្ជាក់ថា យប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នៅចំណុចPK 70+400 ស្ថិតនៅភូមិពាមទង់ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដសង្រ្គោះបន្ទាន់មន្ទីរពេទ្យខេត្ដព្រះសីហនុ ដឹកអ្នកជម្ងឺយកទៅព្យាបាលបន្ដនៅមន្ទីរពេទ្យនៅ រាជធានី ភ្នំពេញ បុកពីក្រោយរថយន្តធំ ហើយក្នុងរថយន្ដពេទ្យនេះក្រៅពីអ្នកបើកបរ មានអ្នករួមដំណើរចំនួន៦នាក់ ឈ្មោះ អេល ឌុលការីម ភេទប្រុស អាយុ៣៣ឆ្នាំ (ស្លា.ប់ក្រោយបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ) ២-ឈ្មោះ អេល ហ្សឹកគ្រីយ៉ើ ភេទប្រុស អាយុ៣៧ឆ្នាំ របួស ៣-ឈ្មោះ ម៉ាត់ ណាស់ ភេទស្រី អាយុ៤៥ឆ្នាំ របួស ៤-ឈ្មោះ ហ៊ីម ឡាហ្សឹម ភេទស្រី អាយុ៣៤ឆ្នាំ របួស ៥-ឈ្មោះ ហ៊ីម ឌីណា ភេទស្រី អាយុ៣៥ឆ្នាំ ៦-ឈ្មោះ ម៉ាត់ សាន់ ភេទប្រុស អាយុ៦៦ឆ្នាំ អ្នករួមដំណេីរមានអាសយដ្ឋានរស់នៅភូមិបន្ទាយប្រិយ៍ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ 

  តាមការបញ្ជាក់ពីមន្រ្ដីចរាចរណ៍ អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ថា : រថយន្តពេទ្យបើកបរក្នុងទិសដៅព្រះសីហនុ-ភ្នំពេញ លុះមកដល់ចំណុចខាងលេី បានបុកពីក្រោយរថយន្តដឹកទំនិញធំ១គ្រឿងពេញទំហឹងក្នុងទិសដៅស្របគ្នា ផ្លាកលេខ ភ្នំពេញ 3D-8 3 8 4 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ(បានចុះរត់គេចខ្លួន) ។ តាមសមត្ថកិច្ចថា រថយន្ដធំនោះមិនមានសញ្ញាភ្លេីងបំភ្លឺក្រោយទេហើយមេឃងងឹតលាយឡំដោយភ្លៀងធ្លាក់ផង។

  ក្រោយកើតហេតុសមត្ថកិច្ចនគរបាលបានជួយអន្ដរាគមន៍សង្រ្គោះអ្នករបួសទាំងអស់បានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ចំពោះរថយន្តទាំងពីរគ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការដំណោះស្រាយតាមនីតិវិធី ច្បាប់ស្ដីពីចរាចរណ៍ ៕

Powered by Blogger.