សមត្ថកិច្ចខេត្តសៀមរាប ធ្វើពិធីកិនកម្ទេចឧបករណ៍បំពាក់ខុសច្បាប់ពីមធ្យោបាយធ្វើដំណើរ
លោកឧត្តមសេនីយ៍ទោ ហួត សុធី
ស្នងការនគរបាលខេត្តសៀមរាប បានលើកឡើងថា ដើម្បីអនុវត្តច្បាប់ស្ដីពីចរាចរណ៍
សមត្ថកិច្ចបានដកហូតនិងបំបាត់ការបំពាក់ឧបករណ៍ខុសច្បាប់ដែលបង្ករំខានដល់សាធារណៈ
និងមានគ្រោះថ្នាក់។
ជាលទ្ធផល ក្នុងរយៈពេល១ឆ្នាំកន្លងមក
ស្នងការបានអនុវត្តវិធានការតឹងរឹង ដោយអធិការក្រុង-ស្រុក និងកម្លាំងជំនាញ
ត្រួតពិនិត្យ និងដកហូតឧបករណ៍ខុសច្បាប់
ព្រមទាំងរៀបចំពិធីកម្ទេចចោលជាផ្លូវការនៅពេលនេះ
ដែលពិធីកម្ទេចចោលនេះផងដែរក៏មានការចូលរួម ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម សំកុល
សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល
នៃគណៈអភិបាលខេត្តសៀមរាប ។
ផ្អែកតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ឧបករណ៍បំពាក់ខុសច្បាប់ពីមធ្យោបាយធ្វើដំណើរ ដែលបានធ្វើការកិនកម្ទេចចូលរួមមាន៖
⁃បំពងសុីមាំងចំនួន ៣០០
⁃ភ្លើងរថយន្តចំនួន ២៥
⁃ចង្កៀងមុខ-ក្រោយ ចំនួន ០៩
⁃ភ្លើងមូលចំនួន ១២
⁃អំពូលភ្លើងចំនួន ១០៣
Post a Comment