ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំប្រជុំជួរត្រួតពិនិត្យកម្លាំង មធ្យោបាយ គ្រឿងបំពាក់ សម្ភារៈបរិក្ខា ត្រៀមចូលរួមការពារសន្តិសុខ

កណ្តាល៖ នៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល ព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំប្រជុំជួរត្រួតពិនិត្យកម្លាំង មធ្យោបាយ គ្រឿងបំពាក់ សម្ភារៈបរិក្ខា ត្រៀមចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនឥស្សរជនជាន់ខ្ពស់ ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់និងកម្សាន្តក្នុងភូមិសាស្ត្រខេត្តកណ្តាល នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ។ 

ក្នុងពិធីនេះលោក មេបញ្ជាការ ក៏បានផ្សព្វផ្សាយនូវបទបញ្ជា ក៏ដូចជាការណែនាំរបស់ប្រមុខរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងបានផ្សព្វផ្សាយ ពង្រឹង ណែនាំ ការងារអង្គភាពមួយចំនួនទៀតដែលត្រូវអនុវត្តនាពេលខាងមុខ។

 លោក មេបញ្ជាការ ក៏បានពាំនាំនូវការសាកសួរសុខទុក្ខ នឹករលឹក និងជូនពរពី សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជាពិសេស ឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់ផងដែរ។ ពិធីនេះមានការចូលរួមពី នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ ក្រុង-ស្រុក ទាំង១៣ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ខេត្តកណ្តាល ៕





Powered by Blogger.