កូនតិរិច្ឆាន ខឹងសុំលុយម្តាយមិនបាន វា.យម្តាយ៤ដៃ រួចទាញរនាស់ដែកវាយថែមទៀតបណ្តាលអោយរងរបួសធ្ងន់



.ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និង បញ្ជាដោយផ្ទាល់ពីលោកវរសេនីយ៍ទោ សាវ សុភក្តី អធិការនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ

 នៅថ្ងៃទី ១៥ខែ កញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១១និង០០នាទី នៅចំណុចផ្ទះឈ្មោះ អ៊ូ ឡុក ភេទប្រុសអាយុ៦៩ឆ្នាំស្ថិតនៅភូមិពីងពង់ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។មានករណីហិង្សាក្នុងគ្រួសារមួយកើតឡើង បង្ករដោយជនឈ្មោះ ឡុំ វុទ្ធិ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិឃុំខាងលើ។

 បានយករនាស់ទៅវាយម្តាយបង្កើត ឈ្មោះឡេង ម៉ាក់ ភេទស្រីអាយុ៧០ឆ្នាំរស់នៅភូមិពីងពុង ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បណ្តាលអោយរងរបួសបែកក្បាលផ្នែកខាងមុខ និងវាយត្រូវចំនួន៤ដៃថែមទៀតផង។

 ដោយទទួលបានបញ្ជាយ៉ាងម៉ឹងម៉ាត់របស់លោកឧត្តសេនីយ៍ស្នងការ ជាក់កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យបានចុះអន្តរាគមន៍ឃាត់ខ្លួនមុខសញ្ញាបង្កភ្លាមៗ នៅនឹងកន្លែងកេីតហេតុ មកអនុវត្តន៍និតិវិធីច្បាប់។ 

 ករណីខាងលើជំនាញកំពុងកសាងសំណុំរឿងអនុវត្តន៍តាមនីតិវីធីច្បាប់ ។





Powered by Blogger.