កាន់តែងាយស្រួល៖ចាប់ពីថ្ងៃទី១ កក្កដានេះតទៅ ពលរដ្ឋចំណាកស្រុក ដែលចង់ធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មិនចាំបាច់ត្រឡប់ទៅធ្វើនៅស្រុកកំណើតឡើយ


ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះតទៅ ប្រជាពលរដ្ឋខ្មែរដែលធ្វើចំណាកស្រុកពីខេត្តមួយទៅខេត្តមួយ អាចស្នើសុំធ្វើអត្តសញ្ញាណបណ្ណនិងបន្តសុពលភាពអត្តសញ្ញាណបណ្ណញ្ជាតិខ្មែរ នៅតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី ខេត្តទាំង២៥ ដែលខ្លួនកំពុងរស់នៅ ឬប្រកបការងារបាន ដោយមិនចាំបាច់ធ្វើដំណើរត្រឡប់ទៅធ្វើនៅស្រុកដូចពេលមុននោះទេ។ ដោយគ្រាន់តែបងប្អូនប្រជាពលរដ្ឋ មានភ្ជាប់មកមួយនូវឯកសារមួយចំនួនដូចជា (សេចក្ដីចម្លងសំបុត្រកំណើត ឬសេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត),(សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ) ,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អស់សុពលភាព ឬសុពលភាពនៅតិចជាង១៨០ថ្ងៃ) និងក្នុងករណីបាត់អត្តសញ្ញាណប័ណ្ណត្រូវស្នើសុំធ្វើថ្មី ត្រូវភ្ជាប់មកជាមួយពាក្យបណ្ដឹងអំពីការបាត់បង់នោះ៕









Powered by Blogger.