លើកគ្នាទៅរកគូរទំនាស់ តែមិនឃើញខឹ.ងទៅវា.យជនរងគ្រោះម្នាក់ដេរ៤ថ្នេរ កាត់សាញ ត្រូវសមត្ថកិច្ចឃា.ត់បាន១០នាក់
ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នឹងដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌស្នងការនគរបាលរាជធានីភ្នំពេញ លោក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវបានដឹកនាំកម្លាំងបើកការស្រាវជ្រាវ ក្រោយពីទទួលបណ្ដឹង ជនរងគ្រោះ ឃាត់បានក្មេងទំនើងចំនួន១០នាក់ ជាបន្តបន្ទាប់ កាលពីរសៀលនៅថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០២៦ នៅចំណុចផ្លូវ៦១ ភូមិ១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យចំនួន ១០នាក់ ជាក្មេងទំនើងដែលប្រើហិង្សា ជនរងគ្រោះកំពុង តែឈប់ម៉ូតូទិញទឹកសុទ្ធ តាមចិញ្ចើមផ្លូវដោយ (មូលហេតុជនសង្ស័យក្មេងទំនើងខឹងរកបក្សពួកដែលមានជម្លោះជាមួយខ្លួនមិនឃើញ ក៏វ៉ៃជនរងគ្រោះកាត់សយកុំអោយខកជើងនេះចំលើយជនសង្ស័យ )ការឃាត់ខ្លួនជាអំពើហិង្សាដោយចេតនាមានស្ថានលទំងន់ទោស (យកដែកកែឆ្នៃវាយក្បាលជនរងគ្រោះរបួសចំនួន០៤ថ្នេរ)។ កើតហេតុ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភូមិបាក់ទូក សង្កាត់ទួលសង្កែ៕








Post a Comment