សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ បានប្រព្រឹត្តិទៅរលូន ស្នាមញញឹម និងថែរក្សាបានទំនៀមទម្លាប់ ប្រពៃណីតាមរយ:ការចូលរួមយ៉ាងល្អប្រសេីររបស់បងប្អូនប្រជាពលរដ្ឋខ្មែរយេីង ក្នុងការលេងល្បែងប្រជាប្រិយ និងរាំរបាំបុរាណ រួមជាមួយនឹងការធ្វេីបុណ្យជួបជុំក្រុមគ្រួសារទទួលទេវតាឆ្នាំថ្មីតាមផ្ទះ វត្តអារាម និងទីតាំងកម្សាន្តគ្រប់រាធានី-ខេត្ត។

សម្ដេចបវរធិបតី សូមថ្លែងអំណរគុណដល់អាជ្ញាធររាជធានី-ខេត្ត ក្រុមការងារថ្នាក់ជាតិ ក្រសួង/ស្ថាប័ន កងកម្លាំងគ្រប់ប្រភេទ ដែលបានចូលរួមប្រចាំការ និងបំពេញភារកិច្ចរបស់ខ្លួន បម្រេីឱ្យពិធីបុណ្យចូលឆ្នាំខ្មែររៀបចំទៅបានដោយភាពសប្បាយរីករាយ និងសេចក្តីសុខសុវត្ថិភាពជូនដល់ប្រជាជនខ្មែរ និងភ្ញៀវទេសចរណ៍ទាំងអស់។ 

ជាមួយគ្នានេះដែរ សម្ដេចបវរអធិបតី ក៏សូមថ្លែងអំណរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនស្ម័គ្រចិត្តទាំងអស់ រួមទាំងបងប្អូនអ្នកអនាម័យបរិស្ថាន អ្នកបេីកបរ និងក្រុមការងារពាក់ព័ន្ធដែលបានធ្វេីការលះបង់ ស្ម័គ្រចិត្តចូលរួមបម្រេីការ សហការ និងរៀបចំព្រឹត្តិការនគរសង្ក្រាន្តនៅរាជធានីភ្នំពេញ និងសង្ក្រាន្តទូទាំងប្រទេស ក្នុងការលេីកកម្ពស់វប្បធម៌ ប្រពៃណី ថែរក្សាអត្តសញ្ញាណជាតិខ្មែរ និងបម្រេីដល់ស្នាមញញឹមមហាគ្រួសារ ជាពិសេសក៏បានផ្សារភ្ជាប់ជួរក្រោយ ជាមួយនឹងជួរមុខជាប់ជានិច្ច ដែលជាកម្លាំងចិត្តមិនអាចខ្វះបាន។ 

ក្នុងន័យនេះ សម្ដេច សូមថ្លែងអំណរគុណផងដែរដល់វីរកងទ័ពទាំងអស់ ដែលនៅកំពុងបន្តឈរជេីងយ៉ាងរឹងមាំតាមតួនាទី និងភារកិច្ចរបស់ខ្លួនគ្រប់ទីតាំង ដេីម្បីបុព្វហេតុបូរណភាពជាតិយ៉ាងអង់អាចក្លាហាន និងបងប្អូនជនភៀសសឹកដែលកំពុងស្នាក់នៅតាមផ្ទះបណ្តោះអាសន្នរាជរដ្ឋាភិបាលបានរៀបចំផងដែរ។ 

សម្ដេចបបរអធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ធ្វេីដំណេីរត្រឡប់ទៅកាន់ទៅកន្លែងបំពេញការងារ មុខរបរទាំងអស់ សូមសមប្រកបដោយសុខសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។ ជាមួយគ្នានេះ សេវាកម្មរថយន្តក្រុងរបស់សាលារាជធានី ក៏នៅកំពុងបម្រេីសេវាជូនដល់បងប្អូនដោយមិនគិតថ្លៃផងដែរ ដេីម្បីចូលរួមចំណែកកាត់បន្ថយការចំណាយ និងសុខសុវត្ថិភាព។ 

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

Powered by Blogger.