ស្អាតតែរូបរាង តែមិនអាចជួយបានរថយន្តអគ្គិសនីមួយគ្រឿងអស់ថ្មបម្រុងយកអា.យុជី.វិ.តម្ចាស់របស់ខ្លួនតែសំណាងល្អបានកម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេលវេលា...
លោកបានបន្ថែមថា ករណីនេះ គឺជនរងគ្រោះបើកតែម្នាក់ឯង ពេលបើកសុខៗស្រាប់តែអស់ថ្ម រថយន្តអគ្គិសនី ក៏រលត់ តែម្តង ហើយសោរ ក៏Lock ទាំងអស់ទើបធ្វើឲ្យម្ចាស់ជាប់នៅក្នុងរថយន្តចេញមិនរួច លោកបានបន្តទៀតថាក្នុងហេតុការណ៍នេះបើសិនជា កម្លាំងសមត្ថកិច្ចជួយមិនទាន់ពេលទេ ជនរងគ្រោះអាចនឹងគ្រោះថ្នាក់ដល់ជីវិត ជាចុងក្រោយលោកឧត្តមសេនីយ៍ទោឈឿនសុចិត្តសូមផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មុននឹងចេញដំណើរត្រូវតែពិនិត្យមើលយានយន្តឲ្យបានគ្រប់សព្វ ជៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕





Post a Comment