ជនជាតិចិន ៣៣៥នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធOnline Scams
ជនជាតិចិនសរុប ៣៤៥នាក់ ក្នុងនោះស្រី១៤នាក់ ត្រូវបានបណ្តេញចេញពកម្ពុជា នៅថ្ងៃទី២៨ ខែកុម្ភៈ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) បង្ក្រាបនៅរាជធានីភ្នំពេញ និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងលួចឆ្លងដែនខុសច្បាប់។ នេះបេីតាមការផ្សាយរបស់អគ្គនាយកអន្តោប្រវេសន៍។
អគ្គនាយកអន្តោប្រវេសន៍ បញ្ជាក់បន្ថែមថា ការបណ្ដេញចេញជនជាតិបរទេសខុសច្បាប់ទាំងនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលបានចាញ់បោកបញ្ឆោតរបស់មេខ្លោងឱ្យមកធ្វេីជា Scammer ឱ្យមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕





Post a Comment