ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei ត្រូវបានសម្លា.ប់ ក្នុងការវាយប្រហារដែលត្រូវចំការិយាល័យរបស់លោក នៅរដ្ឋធានី Tehran

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ បានរាយការណ៍ថា មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei ត្រូវបានសម្លាប់ ក្នុងការវាយប្រហារដែលត្រូវចំការិយាល័យរបស់លោក នៅរដ្ឋធានី Tehran ។

តាមការចេញផ្សាយរបស់ CNN និងទីភ្នាក់ងារសារព័ត៌មាន Fars News Agency បានឱ្យដឹងថា ហេតុការណ៍នេះកើតឡើងអំឡុងពេលមានការវាយប្រហារ ដែលត្រូវបានរាយការណ៍ថាពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។

ប្រភពដដែលបញ្ជាក់ថា លោក Khamenei ស្ថិតនៅក្នុងការិយាល័យរបស់លោក នៅក្នុងនិវេសនដ្ឋានមេដឹកនាំ កាលព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ពេលការវាយប្រហារកើតឡើង ។

រូបភាពផ្កាយរណបពីក្រុមហ៊ុន Airbus បានបង្ហាញផ្សែងខ្មៅហុយចេញពីតំបន់និវេសនដ្ឋាន និងអគារខូចខាតខ្លាំងក្រោយហេតុការណ៍ ។

ព័ត៌មានលម្អិតបន្ថែមអំពីហេតុការណ៍នេះ កំពុងត្រូវបានតាមដាន និងរង់ចាំការបញ្ជាក់ជាផ្លូវការពីភាគីពាក់ព័ន្ធ ។

Powered by Blogger.