ថៃនៅតែចិញ្ចឹមចិត្តចង់ឈ្លានពានទឹកដីកម្ពុជា ទោះមានកិច្ចព្រងព្រៀងសន្តិភាពដោយមានការចូលរួមធ្វើសាក្សីពីលោកប្រធានាធិបតីអាមេរិកក៏ដោយ

យោងតាមព័ត៌មានក្នុងស្រុកថៃមួយចំនួនបានចុះផ្សាយចោទប្រកានមកលើកម្ពុជាយើងជុំវិញការផ្ទុះមីនដែលទាហារថៃ២រូបបង្កដោយខ្លួនឯងកាលពីថ្ងៃទី១០ ខែវិច្ចិកា កន្លងមកថ្មីៗនេះ ។ បែបជានាយករដ្ឋមន្ត្រីថៃលោក អានុទីន ឆានវីរៈគុល បានថ្លែងបញ្ជាក់លើកឡើងថា៖ ភាគីកម្ពុជា គ្មានឱកាសសម្រាប់ការចរចាបន្ថែមទៀតជាមួយប្រទេសថៃទេ ប្រសិនបើ កិច្ចព្រមព្រៀងសន្តិភាព ត្រូវបានលុបចោល ហើយសហរដ្ឋអាម៉េរិក មិនពេញចិត្តជាមួយនឹងថៃ ប្រទេសថៃ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វែងរកដៃគូទីផ្សារថ្មី!

នាយករដ្ឋមន្ត្រីរូបនោះបន្ថែមទៀតថា៖ «លោកនឹងបំភ្លឺជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកAnwar Ibrahim ពាក់ព័ន្ធនឹងចំណុចទាំងបួន ដែលមានក្នុងកិច្ចព្រមព្រៀងសន្តិភាព លែងមានន័យសម្រាប់ថៃទៀតហើយៗថែមទាំងសង្កត់ធ្ងន់ថា៖ «លោកក៏មិនអើពើជាមួយនឹងការដំឡើងពន្ធគយរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Donald Trump ផងដែរ លោកមិនអនុញ្ញាតឱ្យរឿងពន្ធគយនេះ មករារាំងដល់ថៃ ក្នុងការដោះដូរអធិបតេយ្យភាពរបស់ថៃបានឡើយ ចំពោះការត្រៀមខ្លួនផ្នែកយោធាថៃវិញ ប្រាកដណាស់ កងទ័ពថៃ បានត្រៀមខ្លួនរួចរាល់អស់ហើយ»៕

ចំណែកឯ លោក Russ Chaleejandra អតីតជំនួយការរដ្ឋមន្ត្រីការបរទេសថៃ បានរិះគន់នាយករដ្ឋមន្ត្រី អនុទីន ចំពោះការថ្លែងដែលបង្កជម្លោះលើវិធានការពន្ធរបស់អាមេរិក ដោយលោកលើកឡើងថា សម្ដីបែបនេះប្រថុយនឹងការធ្វើឲ្យថៃឯកោពីសម្ព័ន្ធមិត្តដ៏សំខាន់ ហើយអាចផ្តល់ផលប្រយោជន៍ដល់កម្ពុជាទៅវិញ

លោកបានរៀបរាប់ថា «ភាគីដែលនឹងទទួលបានផលប្រយោជន៍ច្រើនជាងគេពីសម្ដីទាំងនេះ គឺកម្ពុជា»។ លោកបន្តថា «ពួកវាបានធ្វើឲ្យថៃឯកោពីសម្ព័ន្ធមិត្តមហាអំណាចពិភពលោក ខណៈជំរុញកម្ពុជាឲ្យកាន់តែកៀកជាមួយសហរដ្ឋអាមេរិក»។

លោកក៏បានព្រមានផងដែរថា ប្រជាជនថៃអាចប្រឈមមុខនឹងផលវិបាកសេដ្ឋកិច្ច ប្រសិនបើសហរដ្ឋអាមេរិកឆ្លើយតបដោយសកម្មភាពពន្ធសងសឹក។ លោកបានសួរថា «តើនាយករដ្ឋមន្ត្រីត្រៀមខ្លួនទទួលខុសត្រូវឬទេ ប្រសិនបើជីវភាពរបស់ប្រជាជនថៃរងផលប៉ះពាល់?»។

លោកបានបន្តទៀតថា «ការសងសឹកប្រឆាំងនឹងកម្ពុជាគួរតែបន្តទៅមុខ ប៉ុន្តែអ្វីជាចំណុចនៃការបង្កជម្លោះជាមួយសហរដ្ឋអាមេរិក? តើប្រទេសថៃនឹងចំណេញច្រើនជាងការខាតបង់ដែរឬទេ?»៕

Powered by Blogger.