ក្តៅៗ ! មេក្រុមទាហានសៀម២នាក់ ត្រូវកូនទាហានបាញ់សម្លាប់ !!! លោក Pita ដែល



 លោក Pita ដែលជាមេគណបក្សប្រឆាំងដ៏ធំមួយរបស់ប្រទេសថៃ បានបង្ហោះជាសំណេរថា ៖

ក្រុមទាហានមួយក្រុមអត់ទ្រាំនឹងការឈរជើងនៅតាមព្រំដែនយូរពេក មិនបានទៅផ្ទះក៏ផ្ទុះកំហឹងបាញ់សម្លាប់មេក្រុមទាហានខ្លួនឯងស្លាប់ ២នាក់កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ហើយត្រូវបានក្រុមយោធាសៀមលាក់ព័ត៌មានជិតឈឹង

លោក Pita នេះគឺជាអ្វីដែលខ្ញុំមិនចង់ឃើញ! ខ្ញុំបានប្រាប់ហើយ សង្គ្រាមមិនមានអ្វីចំណេញទេ ឥលូវនេះដោយសារតែជម្លោះព្រំដែនបានអូសបន្លាយ មានករណីក្រុមទាហានមួយក្រុមអត់ទ្រាំនឹងការឈរជើងនៅតាមព្រំដែនយូរពេក មិនបានទៅផ្ទះក៏ផ្ទុះកំហឹងបាញ់សម្លាប់មេក្រុមទាហានខ្លួនឯងស្លាប់ ២នាក់កាលពីថ្ងៃទី៧ ខែតុលា ហើយត្រូវបានក្រុមយោធាលាក់ព័ត៌មានជិតឈឹង។

បើតាមការបញ្ជាក់ពីគ្រួសារសពបានឱ្យដឹងថែមទៀតថា ក្រៅពីកំហឹងក្នុងការឃាត់មិនឱ្យទាហានមកផ្ទះវិញនោះ ក្រុមទាហានដែលនៅប្រចាំការនោះមិនមានស្បៀងអាហារគ្រប់គ្រាន់ មានតែមីនិងត្រីខ មិនមានរបបអាហារគ្រប់គ្រាន់ដូចអ្វីដែលមេទាហាននិងរដ្ឋាភិបាលបានអះអាងនោះទេ ទាំងនេះវាបានស្តែងឱ្យយើងឃើញយ៉ាងច្បាស់ថា តើទាហានយើងដែលកំពុងឈរជើងការពារទឹកដីនៅជួរមុខនោះ គ្នាកំពុងតែលំបាកយ៉ាងណា ហើយក៏គ្មានការយកចិត្តទុកដាក់ពីមេទាហានទេ ទើបគ្នាដាច់ចិត្តបាញ់មេទាហានខ្លួនឯងចោលបែបនេះ។

សូមប្រជាជនថៃទាំងអស់ចូលរួមចែករំលែកដើម្បីផ្ញើសារទៅរដ្ឋាភិបាល និងមេៗយោធាទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ទាហានជួរមុខផង កុំទុកឱ្យគ្នាត្រូវរងទុក្ខយ៉ាងនេះ គ្នាគឺជាអ្នកដែលឈរជើងការពារទឹកដីយ៉ាងពិតប្រាកដ។

ប្រភព ៖ Pita មេគណបក្សប្រឆាំងដ៏ធំមួយរបស់ប្រទេសថៃ

Powered by Blogger.