ឃា.ត់ ខ្លួន មេបញ្ជាការ រង វរៈសេនាតូច ការពារ ព្រំដែន ៨៩១ ចំនួន២នាក់ មេប៉ុស្តិ៍ ម្នាក់ និងមន្រ្តី ៣នាក់ ពាក់ព័ន្ធ នាំជនជាតិថៃ ឆ្លងដែន ចូល មកកម្ពុជា ដោយខុ.សច្បាប់



បន្ទាយមានជ័យ ៖ នៅយប់ថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៥ យោធាកងពល លេខ ៥១ និង កងរាជ អាវុធ ហត្ថ ខេត្ត បន្ទាយមានជ័យ ដឹកនាំ បញ្ជា ដោយលោកឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជាការ រង និង ជា នាយសេនាធិការ យោធភូមិភាគ ៥ បានឃាត់ខ្លួន មន្ត្រី នគរបាល ខេត្ត បន្ទាយមានជ័យ ចំនួន ៦នាក់ ពាក់ ព័ន្ធ បទល្មើស នាំ មនុស្ស ឆ្លង ដែន ខុសច្បាប់ នៅ ចំណុច ប៉ុស្តិ៍ ការពារ ព្រំដែន គោក អូរល្ហុង ។  

ប្រភពព័ត៌មានឱ្យដឹងថា មន្រ្តី នគរបាល ដែល ត្រូវ ឃាត់ ខ្លួន រួមមាន ១-លោក វរសេនីយ៍ ត្រី សុខ សំអុល ហៅតុង តួនាទីមេបញ្ជាការរង វរ:សេនាតូចការពារព្រំដែន៨៩១ នៃស្នងការដ្ឋាន នគរបាល ខេត្ត បន្ទាយមានជ័យ ។ ២- លោកវរៈសេនីយ៍ត្រី ព្រឹម ដែន តួនាទី មេបញ្ជាការរង វរ:សេនាតូចការពារព្រំដែន៨៩១ នៃស្នងការដ្ឋាន នគរបាល ខេត្ត បន្ទាយមានជ័យ ។ ៣- លោកវរៈសេនីយ៍ត្រី ព្រំ ផូរ ហៅ ងិក តួនាទីមេប៉ុស្តិ៍នគរបាលការពារ ព្រំដែន គោក អូរល្ហុង នៃវរៈសេនាតូច ៨៩១ ។ ៤- លោក ពលបាលត្រី ព្រឹម ឌុន តួនាទី មន្ត្រី វរៈសេនាតូច ៨៩១ ។ ៥- លោក ពលបាលត្រី កាក់ សេងទ្រី តួនាទី មន្ត្រី វរៈសេនាតូច ៨៩១ ។ ៦- លោក អនុសេនីយ៍ ទោ ភុំ ចំរើន តួនាទី មន្ត្រី វរៈសេនាតូច ៨៩១ និង៧- ឈ្មោះ ងុិក មិថុនា តួនាទី ចុងភៅ ត្រូវបានឃាត់ខ្លួនសួរនាំក្នុងរង្វង់ប្រតិបត្តិការណ៍ តែក្រោយសាកសួរគឺមិនពាក់ ព័ន្ធ បទល្មើសឡើយ។

បន្ទាប់ពី ឃាត់ ខ្លួន រួចហើយ មន្ត្រី នគរបាល ទាំងនោះ ត្រូវបាន ប្រគល់ ជូនទៅ សមត្ថកិច្ច កងរាជ អាវុធ ហត្ថ ខេត្ត បន្ទាយមានជ័យ ដេីម្បី ចាត់ ការ បន្ត ។ ប្រភពបញ្ជាក់ថា មន្ត្រី ពាក់ព័ន្ធ បទល្មើស គឺមានចំនួន ៦នាក់ ដោយឡែក ចុងភៅ គ្មានការ ពាក់ព័ន្ធ ទេ ។ 

បច្ចុប្បន្នមន្ត្រី ជំនាញ កងរាជ អាវុធ ហត្ថ ខេត្ត បន្ទាយមានជ័យ កំពុង កសាង សំណុំ រឿង ដេីម្បី បញ្ជូន ទៅតុលាការ ចាត់ការ តាមច្បាប់ ។

ទាក់ទងនឹងបញ្ហាព្រំដែន និងបទល្មើសនៅតាមតំបន់ព្រំដែន កាលពីព្រលប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសារដាស់តឿនផងដែរចំពោះឈ្មួញ និងមន្ដ្រី។ សាររបស់សម្ដេចតេជោ បានសរសេរថា « ខ្ញុំសូមស្នើរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កម្ចាត់ចោលមន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃចូល ក្នុងពេលព្រំដែននៅបិទ ដែលធ្វើឲ្យអ្នកជិតខាងយើងមើលងាយយើងថា អត់ទំនិញគេមិនបាន។» សម្ដេចសង្កត់ធ្ងន់ថា « ប្រសិនបើខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីដូចពេលមុន ខ្ញុំមិនបាច់និយាយភាសានេះទេ គឺចេញបញ្ជាចាប់ខ្លួន ឬដកចេញពីមន្ត្រីតែម្តង ប៉ុន្តែសូមកុំគិតថា (ឆ្មាមិននៅកណ្តុរឡើងរាជ្យឲ្យសោះ) »៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

Powered by Blogger.