ដូចពាក្យចាស់ពោធិ៍ថា បើចោរស្រុកមិនឱ្យដៃ ក៏ចោរព្រៃក៏វាមិនហ៊ានដែរ ទីតាំងល្បែងជល់មាន់ និងឡូតូអនឡាញ ដុះស្លែនៅខាងក្រោយវិទ្យាល័យច្បារអំពៅ ជ្រោកក្រោមហាងកាហ្វេម៉ុក ក្នុងសង្កាត់និរោធ កំពុងបើកទទួលស្វាគមន៍ក្រុមអ្នកញៀនល្បែងស្ទើរគ្រប់កន្លែងមកលេងនៅទីនេះដោយមិនខ្លាចញញើតច្បាប់ ទោះបីជាអ្នកព័ត៌មានធ្លាប់រាយការទៅលោកមេប៉ុស្តិ៍និរោធ រួមម្ដងមកហើយ ក៏នៅមិនទាន់បង្រ្កាប់បាន

ទីតាំងល្បែងជល់មាន់ និងឡូតូអនឡាញ១កន្លែង នៅក្រោយវិទ្យាល័យច្បារអំពៅ ជ្រកក្រោមផ្លាកហាងកាហ្វេម៉ុក តាមបណ្ដោយផ្លូវបេតុង លេខ335 សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ កំពុងបើកទទួលស្វាគមន៍ក្រុមអ្នកញៀនល្បែងស្ទើរគ្រប់កន្លែងមកលេងនៅទីនេះដោយមិនខ្លាចញញើតនិងច្បាប់សោះឡើយ។ 

ជាក់ស្ដែងកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ អង្អភាពព័ត៌មានVPN News យើងបានទទួលការរាយការណ៍ពីប្រជាពលរដ្ឋឲ្យដឹងថា មានទីតាំងល្បែងអនឡាញជល់មាន់ និងឡូតូ កំពុងបើកដំណើរការនៅក្នុងខាងកាហ្វេមួយកន្លែងឈ្មោះម៉ុក ក្រោយវិទ្យាល័យច្បារអំពៅ រួចមក អង្គភាពព័ត៌មានVPN News យើងក៏បានរាយការបន្តជូនទៅលោកមេប៉ុស្តិ៍និរោធ ដើម្បីឲ្យមានវិធានការចុះបង្ក្រាប តែ តាមការជាក់រហូតមកដល់ថ្ងៃទី១០ ខែតុលា នេះ នៅមិនទាន់មានវិធានការបង្ក្រាប់សោះឡើយ តើនេះជាមូលហេតុអ្វី ឬក៏ត្រូវដងត្រូវផ្លែជាមួយម្ចាស់ទីតាំងទាំងនោះ ដូចដែរប្រជាពលរដ្ឋតែងតែមានមន្ទិលសង្ស័យថាទីតាំងល្បែងស៊ីសង អនឡាញ មួយកន្លែងនេះ អាចបើកដំណើរការបានយ៉ាងរលូនទៅបានអាចជាអាថ៌កំបាំងអ្វីពិសេសមួយ? ឬក៏ទទួលបាននូវលាបសការៈអ្វីមួយនៅទីនោះទើបមិនហ៊ានបង្ក្រាប។ 

ដូចច្នេះសូមលោក ម៉ៅ សឿត អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ មេត្តាជួយពិនិត្យដើម្បីឈានដល់ការទប់ស្កាត់ និងបង្រាបផងទាន។ ដើម្បីរក្សាបាននៅ/ភូមិ/ឃុំ/សង្កាត់ មានសុវត្ថិភាពទាំង  ៧ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្ត។

សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

ជុំវិញនូវការចុះផ្សាយព័ត៌មានខាងលើអង្គភាពយើងខ្ញុំរង់ចាំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធរាល់ម៉ោងធ្វើការតាមរបបសារព័ត៌មាន៕







 
Powered by Blogger.