ប្រជាពលរដ្ឋមានការសប្បាយចិត្តចំពោះចំណាត់ការរបស់រដ្ឋបាលស្រុកព្រៃនប់



(ស្រុកព្រៃនប់)÷ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ឃុំ វាលរេញ មានការអបអរសារទរ និងសប្បាយចិត្តចំពោះចំណាត់ការរបស់អាជ្ញាធររដ្ឋបាលស្រុកព្រៃនប់ ដែលបានចុះរៀបចំសណ្តាប់ធ្នាប់ផ្លូវសាធារណៈឱ្យមានរបៀបរៀបរយឡើងវិញ ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៥:៣០ នាទី  ដោយមានការចង្អុលបង្ហាញ ពីលោក អ៊ី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ ដឹកនាំដោយ លោក គង់ សោភា អភិបាលរងស្រុកព្រៃនប់ បានដឹកនាំកម្លាំងសមត្ថកិច្ចចុះរៀបចំសណ្តាប់ធ្នាប់មុខផ្សារវាលរេញ និងមានការសហការជាមួយអាជ្ញាធរឃុំ ក៏ដូចជាគណៈកម្មការគ្រប់គ្រងផ្សារវាលរេញ បានចុះធ្វើការផ្សព្វផ្សាយដល់អាជីវករលក់ដូរតាមដងផ្លូវសាធារណៈទាំងអស់ ឲ្យមានការលក់ដូរឱ្យមានសណ្ដាប់ធ្នាប់ល្អ គុំឲ្យមានការលក់ដូរពាសវាលពាសកាល និងធ្វើឱ្យបាត់បង់នៅសោភ័ណ្ឌភាពសណ្ដាប់ធ្នាប់ផ្លូវសាធារណៈបរិស្ឋាន និងមិនអនុញាតអោយបងប្អូនអាជីវករលក់ដូរ និងចតរថយន្ត ដែលធ្វើអោយប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងអានបង្កអោយមានការកកស្ទះចរាចរណ៍ ឬក៏អាចបង្កគ្រោះថ្នាក់ចរាចរណ៍ណជាយ:ថាហេតុណាមួយនៅមុខផ្សារវាលរេញ ស្ថិតនៅភូមិ បឹងវែង ឃុំ វាលរេញ ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ ។

ក្នុងនាម រដ្ឋបាលស្រុកព្រៃនប់ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរ សូមរក្សាអោយបាននៅសណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន ឲ្យបានល្អប្រសើរឡើងវិញ និងកុំមានការលក់ដូរ ឬចតរថយន្ត យ៉ាងអាណាធិបតេយ្យបន្តទៀត៕













Powered by Blogger.