លោក គង់ សោភា អភិបាលរងស្រុកព្រៃនប់ និងជាប្រធានក្រុមការងារចុះជួយឃុំព្រៃនប់ បានដឹកនាំក្រុមការងារចុះសួរសុខទុកទៅដល់ប្រជាពលរដ្ឋដែលប្រកបមុខរបបធ្វើនំបញ្ចុកនៅចំណុចភូមិ បត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ លោក គង់ សោភា អភិបាលរងស្រុកព្រៃនប់ និងជាប្រធានក្រុមការងារចុះជួយឃុំព្រៃនប់ ដំណាងដ៏ខ្ពង់ខ្ពស់លោក អ៊ី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ បានដឹកនាំក្រុមការងារ ព្រមទាំងលោកមេឃុំ មេភូមិ អនុភូមិ និងកម្លាំងប្រជាការពារ ចុះសួរសុខទុកនិងចុះលើកទឹកចិត្តនូវផលិតផលក្នុងមូលដ្ឋាន ក៏ដូចជាផលិតផលនៅក្នុងតំបតភូមិមួយ ផលិតផលមួយ ហើយនំបញ្ចុករបស់ប្រជាពលរដ្ឋធ្វើមកដោយមានអនាម័យ ធ្វើដោយមានគុណភាព មានរស់ជាតិឆ្ងុយឆ្ងាញ់ទៅតាមវប្បធម៌ និងទំលៀមទម្លាប់របស់ប្រពៃណីខ្មែយើងផងដែរ ។
ប្រជាពលរដ្ឋដែលប្រកបមុខរបបធ្វើនំបញ្ចុកនៅចំណុចភូមិ បត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ឆ្លៀតក្នុងឪកាសផងដែរលោក គង់ សោភា បានពាំនាំការផ្ដាំផ្ញើរសួរសុខទុកពីសំណាក់លោក អ៊ី ធារិន អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ ក្នុងការលើកទឹកចិត្តគ្រាំទ្រនឹងការចូលរួមជួយជំរុញផលិតភាព ផលិតកម្ម នំបញ្ចុកទៅដល់ប្រជាពលរដ្ឋដែលប្រកបរបបធ្វើនំបញ្ចុក ធ្វើយ៉ាងណាសូមរក្សាឱ្យបាននូវគុណភាព អនាម័យ ជាពិសេសសុវត្ថិភាពបរិស្ថាន ក្នុងគោលបំណងការផ្គត់ផ្គង់នំបញ្ចុកប្រកបដោយសុវត្ថិភាព ក្នុងការវិចខ្ចប់ ឆ្លើយតបទៅនឹងទីផ្សារក្នុងការអភិវឌ្ឍបច្ចេកទេសថ្មីៗ។
Post a Comment