ឃោរឃៅព្រៃផ្សៃបំផុត!ទំនាស់ក្នុងគ្រួសារ រឿងដណ្តើមកូនគ្នា បើក ឡានដេញបាញ់ ប្រហារ បាត់បង់ជីវិតស្ត្រីម្នាក់ និងរបួសធ្ងន់ ៤នាក់



ឃោរឃៅព្រៃផ្សៃបំផុត!ទំនាស់ក្នុងគ្រួសារ រឿងដណ្តើមកូនគ្នា បើក ឡានដេញបាញ់ ប្រហារ បាត់បង់ជីវិតស្ត្រីម្នាក់ និងរបួសធ្ងន់ ៤នាក់ !!

ជនដៃដល់ឈ្មោះ ឯក ណាំអៀង ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង បានជិះ រថយន្ត ម៉ាក Vigo ពណ៌ ទឹកប្រាក់ ស្លាកលេខ ពោធិ៍សាត់ 2B-2013 បាញ់ទៅលើ ក្រុមជនរង គ្រោះ កំពុងធ្វើដំណើតាមរថយន្ត ម៉ាកសាំងយ៉ុង ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AH-0038  នៅលើផ្លូវជាតិ៥៥ ចន្លោះ គីឡូ ម៉ែត្រលេខ១៥៩-១៦០ ចំណុចA4 ក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់  កាលពីព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។

ស្ត្រីរងគ្រោះ ដែលបាត់ជីវិតឈ្មោះ ណដ អាយុ ៣០ ឆ្នាំ រស់នៅ ភូមិដានគោមខាងត្បូង ឃុំដានគោម ស្រុកអង្គរ ជ័យ ខេត្តកំពត។ អ្នករបួសទាំង ៤នាក់ រួមទាំងកូនប្រុស របស់ជនដៃដល់ ឈ្មោះ ឯ វរប អាយុ ០១ឆ្នាំ ៨ខែ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ខេត្តពោធិ៍សាត់ .. ក្រោយកើតហេតុ សមត្ថកិច្ច បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួន ជនសង្ស័យ នៅចំណុចមន្ទីរពេទ្យ ខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមច្បាប់ ។

ប្រភព . កំណើតថ្មី




Powered by Blogger.