លោក គ្រី សីហា ត្រូវបានឯកឧត្តម កេីត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សម្រេចផ្អាកការងារបណ្ដោះអាសន្ន ដេីម្បីបេីកផ្លូវអោយក្រុមអធិការកិច្ច និងអង្គភាពប្រឆាំងអំពើពុករលួយ ACU ធ្វើការស្រាវជ្រាវស៊េីបអង្កេតបន្ថែម

 

ករណីជនសង្ស័យ ៥នាក់ ដែលលោក គ្រី សីហា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តពោធិសាត់ ធ្វើការដោះលែងដោយភាពមិនប្រក្រតីនោះ ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនបានមកវិញហើយ ចំណែកឯលោក គ្រី សីហា ត្រូវបានលោក កេីត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សម្រេចផ្អាកការងារបណ្ដោះអាសន្ន ដេីម្បីបេីកផ្លូវអោយក្រុមអធិការកិច្ច និងអង្គភាពប្រឆាំងអំពើពុករលួយ ACU ធ្វើការស្រាវជ្រាវស៊េីបអង្កេតបន្ថែម។

គួរបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់បានចុះបង្រ្កាបទីតាំងសង្ស័យថា មានជនបរទេសខុសច្បាប់ និងអាចមានការលួចលាក់បង្កប់បទល្មើស Online Scams ដែលមានទីតាំងស្ថិតនៅផ្ទះជួល១កន្លែង ក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ដោយបានរកឃើញជនជាតិចិន វៀតណាម មីយ៉ាន់ម៉ា សរុបចំនួន ២៧ នាក់ ក្នុងនោះមានស្ត្រីចំនួន ៩នាក់។





Powered by Blogger.