ថៃជាអ្នកផ្ដើមសង្គ្រាមឈ្លានពានខ្មែរពួកមេដឹកនាំយោធាថៃធំៗ បានប្រកាសប្រើក្បួនសឹក" ចក្រពង្សភូវ៉ាណាត

 


មុនការផ្ទុះសង្គ្រាម ព្រឹកថ្ងៃទី 24 ខែកក្កដា ពោលគឺនៅថ្ងៃទី 23 ខែកក្កដាឆ្នាំ 2025 ពួកមេដឹកនាំយោធាថៃធំៗ បានប្រកាសប្រើក្បួនសឹក" ចក្រពង្សភូវ៉ាណាត" ដែលក្បួនសឹកនេះមានន័យថា "វ៉ៃសម្រុក ចូលកាន់កាប់ទីតាំង"។

យោងក្បួនសឹកខាងលើនេះហើយ បានជាព្រឹកឡើង គេយកលួសបន្លា មកព័ទ្ធប្រាសាទតាមមាន់ធំ និងបង្កឲ្យមានការផ្ទុះអាវុធ ហើយគេបានប្រើ អាវុធធំៗ ដែលអន្តរជាតិហាមឃាត់ មានដូចជាយន្តហោះF16 យន្តហោះ gripen ដ្រូន ទម្លាក់គ្រាប់បែកនិងយន្តហោះទម្លាក់ផ្សែងពុល ក៏ដូចជាកាំភ្លើងផ្លោងគ្រប់ប្រភេទ ដើម្បីទម្លាក់និងបាញ់ស្រោចដូចទឹកភ្លៀង មកលើទីតាំងវីរៈយុទ្ធជនយើងនៅជួរមុខ បន្ទាប់មក ទើបគេឲ្យទ័ពថ្មើរជើងគេ ឡើងតាមក្រោយ ។

ពិនិត្យទៅលើក្បួនសឹក "ចក្រពង្សភូអាណាត" និងពួកយើងបានឃើញជាក់ស្ដែង   ប្រហែលជាយើងគិតថា" កងទ័ពជួរមុខពិបាក នឹងរក្សាជីវិតបានណាស់ ប៉ុន្តែដោយយើងរៀបយុទ្ធសាស្ត្រត្រូវ   និង យើងប្រយុទ្ធត្រឹមតែ ដើម្បីការពារទីតាំងនិងទឹកដីយើងតែប៉ុណ្ណោះ ម្យ៉ាងទៀតយើងក៏ជាម្ចាស់ភូមិសាស្ត្រ ដោយ ទីកើតហេតុ នៅក្នុងទឹកដីយើង នាំឲ្យថ្នាក់ដឹកនាំកងទ័ព និង យុទ្ធជនយើង ស្គាល់ភូមិសាស្ត្រច្បាស់ និងក៏ស្គាល់វិធីទប់ទល់ជាមួយកងទ័ពឈ្លានពានបានយ៉ាងល្អប្រសើរ នាំឱ្យកងទ័ពសៀម ចំណាយច្រើនទាំងជីវិត សម្ភារៈ និង ថវិកា ហើយនៅទីបំផុតគេទទួលការបរាជ័យយ៉ាងអាម៉ាស់មុខបំផុត។

សូមគោរព និង កោតសរសើរ ឧត្តមថ្នាក់ដឹកនាំ #សម័យតេជោធិបតី ដែលបានលើកកិត្តិយសជាតិ និងកេរ្តិ៍ឈ្មោះកម្ពុជា ឱ្យល្បីរន្ទឺសុះសាយនៅលើពិភពលោកបច្ចុប្បន្ននេះ។ល។









Powered by Blogger.