ឯកឧត្តម បណ្ឌិត ហ៊ាង គឹមស្រឿន ឆ្លើយតបចំពោះលេខាធិការឧបនា យករដ្ឋមន្ត្រីថៃ ជុំវិញការដាក់ពាក្យបណ្តឹងសម្តេចតេជោ ហ៊ុន សែន ទៅតម្រួតថៃ ទៅលើសារបែកធ្លាយរវាងសម្តេចតេជោ និងលោកស្រី ផែថងថាន
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានឲ្យដឹងថា ៖ ក្នុងនាមខ្ញុំជាអ្នកច្បាប់ និងជាអ្នកនយោបាយខ្មែរមួយរូប ខ្ញុំសូមឆ្លើយតបចំពោះលេខាធិការឧបនាយករដ្ឋមន្ត្រីថៃ ជុំវិញការដាក់ពាក្យបណ្តឹងសម្តេចតេជោ ទៅតម្រួតថៃ ទៅលើសារបែកធ្លាយ រវាង សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងលោកស្រី ផែថងថាន នាយករដ្ឋមន្ត្រីថៃ ក្នុងការសន្ទនាលើបញ្ហាថៃបិទព្រំដែនដោយឯកតោភាគី ដោយមានហេតុផលរដ្ឋ និងរដ្ឋ ដូចខាងក្រោម÷
¤ ថៃគិតថា ការសន្ទនានេះជាលក្ខណៈឯកជន តែកម្ពុជាចាត់ទុកថាជាលក្ខណៈរវាងរដ្ឋ និងរដ្ឋ ដែលលោកស្រី ផែថងថាន ជានាយករដ្ឋមន្ត្រីថៃ រីឯ សម្តេចតេជោ ជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សកាន់អំណាច។
ក/ ជុំវិញការសន្ទនារបស់ សម្តេចតេជោ
+ បញ្ហាទី១ សម្តេចតេជោ ចាត់ទុកជាថ្នាក់ដឹកនាំមួយដ៏ស្មោះត្រង់បំផុតចំពោះជាតិ និងប្រជាជនកម្ពុជា គឺលោកគ្មានការលាក់លៀមពីការពិភាក្សារឿងបញ្ហាជាតិធំៗជាមួយថ្នាក់ដឹកនាំមកពីបណ្តារប្រទេសទាំងអស់។
+ បញ្ហាទី២ សម្តេចតេជោ ក្រោយពីការសន្ទនា គឺលោកបានផ្ញើចេញនូវសារសន្ទនាទៅគ្រប់ស្ថាប័នធំៗរបស់រដ្ឋ និងក្នុងបក្ស ដោយពុំមានអាថ៌កំបាំងរឿងបញ្ហាជាតិឡើយ។
ខ/ ជុំវិញការសន្ទនារបស់ លោកស្រី ផែថងថាន
+ បញ្ហាទី១ លោកស្រី ផែថងថាន ខលសុំ សម្តេចតេជោ សន្ទនាក្នុងនាមជានាយករដ្ឋមន្ត្រី ដែលជាថ្នាក់ដឹកនាំជាតិរបស់ថៃ ដោយអង្វករសុំការអធ្យាស្រ័យពី សម្តេចតេជោ ឲ្យជួយសម្រួលបើកច្រកព្រំដែនឲ្យស្របតាមពេលវេលាបិទបើកដោយយោធាថៃ តាមម៉ោងថៃជាអ្នកកំណត់ដោយឯកតោភាគី។
+ បញ្ហាទី២ លោកស្រី ផែថងថាន មានចេតនាកេងចំណេញ និងស៊ីខ្សែលើមកលើកម្ពុជា ជុំវិញបញ្ហាសុំសម្រួលការបើកច្រកព្រំដែននេះ សម្តេចតេជោ គឺលោកថ្នាក់កម្ពុជាមួយរូប មានជំហរច្បាស់លាស់ ដើម្បីរក្សាកិត្តិនាមជាតិ និងប្រជាជនកម្ពុជា គឺលោកមិនបានធ្វើតាមសំណើរបស់ នាយករដ្ឋមន្ត្រីថៃ ផែថងថាន ដែលកំពុងលេងបៀរ ៣សន្លឹកមកលើកម្ពុជា។
+ បញ្ហាទី៣ លោកស្រី ផែថងថាន លេងល្បែងជាមួយ សម្តេចតេជោ ខលមកក្នុងនាមជានាយករដ្ឋមន្ត្រី ថានិយាយក្នុងនាមឯកជន តែផ្ទុយទៅវិញលោកស្រី ផែថងថាន និយាយពីផលប្រយោជន៍ជាតិថៃ ដែលកេងចំណេញ និងចង់បន្ថោកជាតិកម្ពុជា។ តែដោយសារភាពវៃឆ្លាតរបស់ សម្តេចតេជោ លោកបានយល់យ៉ាងច្បាស់ពីចេតនារបស់លោកស្រី ផែថងថាន ចង់ទាញ សម្តេចតេជោ ឲ្យធ្លាក់ទៅក្នុងភាពមនោសញ្ចេតនា តែផ្ទុយមកវិញ សម្តេចតជោ មិនបានឯកភាពយកជាតិទៅឃុបឃិតជាមួយបរទេសនោះឡើយ។
+ បញ្ហាទី៤ លោកស្រី ផែថងថាន ជាចេតនាទុច្ចរិតយកការសន្ទនា គិតទុកប្រយោជន៍ជាមុន បើលោកស្រីប្រើវិធីសាស្ត្រឲ្យ សម្តេចតេជោ យល់ព្រមតាមសូមណូមពរ វាច្បាស់ណាស់លោកស្រី ផែថងថាន យករឿងហេតុទាំងនេះ យកទៅផ្សព្វផ្សាយដើម្បីបម្រើឲ្យផលប្រយោជន៍នយោបាយខ្លួន និងប្រជាជនថៃ តែនៅពេលបរាជ័យ គឺលោកស្រី ទុករឿងសន្ទនានេះកប់ចោល ថាជាការសន្ទាលក្ខណៈឯកជន តែធាតុពិតការសន្ទនានេះ គឺជារឿងផលប្រយោជន៍រដ្ឋ និងរដ្ឋ។
+ បញ្ហាទី៥ លោកស្រី ផែថងថាន បានបង្ហាញឲ្យកាន់តែច្បាស់ពីចាប់ដៃជាន់ជើងនៅត្រង់ថា ក្រោយពីសន្ទាបរាជ័យជាមួយ សម្តេចតេជោ គឺលោកស្រី ផែថងថាន បានធ្វើការវាយបកមកលើ សម្តេចតេជោ និង សម្តេចធិបតី ហ៊ុន ម៉ាណែត ថាជាថ្នាក់ដឹកនាំកម្ពុជា 《ហ្វេសបុក》នេះគេហៅថាជាការគិតគំនិតទុច្ចរិតគ្រោងទុក។
+ បញ្ហាទី៦ លោកស្រី ផែថងថាន អាចចាត់ទុកបានថា គឺជាថ្នាក់ដឹកនាំក្បត់ជាតិខ្លួនឯង ព្រោះបានយកកិច្ចការងារជាតិ លាក់ទុកដោយមិនប្រកាសប្រាប់ថ្នាក់ដឹកនាំថៃ និងប្រជាជនថៃ នេះជាសញ្ញាធាតុផ្សំ នៃបទល្មើស 《ក្បត់ជាតិ》
គ/ ជុំវិញការប្តឹង សម្តេចតេជោ លើសារសន្ទនា
ទី១ បង្ហាញពីភាពកម្សោយរបស់ថៃ លើបញ្ហានយោបាយ លើបញ្ហាច្បាប់ លើបញ្ហាទាំងមិនយល់នូវអ្វី ដែលហៅថា រដ្ឋ និងរដ្ឋ ទោះបី សម្តេចតេជោ លោកបានយកសារសន្ទនា មកបង្ហោះដោយផេកខ្លួនលោកផ្ទាល់ក៏ដោយក៏មិនមែនជារឿងខុសច្បាប់ដែរ ព្រោះវាជារឿងជាតិ រវាងថ្នាក់ដឹកនាំជាតិមួយ និងថ្នាក់ដឹកនាំជាតិមួយ។
ទី២ ថៃប្តឹងគ្រាន់តែបានតែប្តឹងដើម្បីបំប៉ោងសភាពការណ៍នយោបាយថៃ សម្រាប់កម្ពុជាគ្មានអ្វីគួរឲ្យចាប់អារម្មណ៍នោះទេ។
ទី៣ ថៃធ្វើនយោបាយដុតកម្តៅយកកម្ពុជា ជាចំណាប់ឆ្មាំងដើម្បីតែប្រយោជន៍នយោបាយ ក្រុមបក្ខ ក្រុមពួក របស់ថៃតែប៉ុណ្ណោះ។
ដូច្នេះកម្ពុជានៅចាំកំដរថៃបានគ្រប់ពេល ទាំងសេដ្ឋកិច្ច យោធា និងយន្តការច្បាប់អន្តរជាតិ តែដើម្បីព្រំដែនសន្តិភាពជាមួយប្រទេសជិតខាង គឺកម្ពុជាមិនបង្កសង្គ្រាមនោះឡើយ តែសុំកុំបំពានកម្ពុជា៕
Post a Comment