ប៊ូហ្វេទុរេនបាត់ដំបង» រយៈពេលប៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នៅមុខសាលាខេត្ត

 


រដ្ឋបាលខេត្តបាត់ដំបងនឹងរៀបចំឱ្យមាន«ប៊ូហ្វេទុរេនបាត់ដំបង» រយៈពេលប៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នៅមុខសាលាខេត្ត។ ក្រៅពីទុរេន ក៏មានបន្ថែមផ្លែឈើផ្សេងៗទៀតជាច្រើនមុខ ដូចជា មង្ឃុត សាវម៉ាវសំឡូត និងទឹកសុទ្ធដោយមិនគិតថ្លៃ ។ ចំពោះផ្លែទុរេននិងត្រូវបកដោយម្ចាស់ចម្ការផ្ទាល់។

អ្នកចូលរួមអាចពិសាទុរេន និងផ្លែឈើបាត់ដំបងច្រើនប្រភេទទាំងនេះ «ដោយឥតកំណត់» ក្នុងរយៈពេល ៨០នាទី ចាប់ពីម៉ោង ៥:០០នាទីល្ងាចតទៅ នៅក្នុងរោងម៉ាស៊ីនត្រជាក់ប្រកបដោយផាសុកភាព ព្រមទាំងមានភ្លេងខ្មែរប្រគំកំដរផងដែរ។ 

ការបង្កើតកម្មវិធីប៊ូហ្វេទុរេន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសទទួលទានទុរេនដ៏មានឱជារសផ្អែមឆ្ងាញ់ ដែលជាទុរេនរបស់អ្នកស្រុកសំឡូតផ្ទាល់១០០% មានប្រភពច្បាស់លាស់ ជាមួយនិងផ្លែឈើជាច្រើនមុខទៀតផងដែរ។ ផ្លែឈើទាំងនោះ ត្រូវបានត្រួតពិនិត្យគុណភាពដោយ សាខាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបាត់ដំបង។

តម្លៃចូលរួម គឺ កុមារដែលមានកម្ពស់ក្រោម ១.២ម៉ែត្រ តម្លៃ ៣ម៉ឺនរៀល និងមនុស្សធំ តម្លៃ ៥ម៉ឺនរៀល។









Powered by Blogger.