ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន៖ អភិបាលរាជធានីខេត្ត គឺជាគណៈបញ្ជាការ ដ៏រឹងមាំមួយ ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន
ភ្នំពេញ៖ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា អភិបាលរាជធានីខេត្ត គឺជាគណៈបញ្ជាការ ដ៏រឹងមាំមួយ ដែលនៅជាប់ផ្ទាល់ ដឹងសុខទុក្ខប្រជាពលរដ្ឋ ដូច្នេះការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ជោគជ័យយ៉ាងណា គឺអាស្រ័យលើការចូលរួមយ៉ាងធំពី រដ្ឋបាលរាជធានីខេត្ត។
ថ្លែងនៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៥ នាថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២៥នេះ នៅវិមានពហុកីឡដ្ឋានអូឡាំពិក ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានលើកឡើងថា ចំពោះការងារពាក់ព័ន្ធនឹងគណៈអភិបាលរាជធានីខេត្តនេះផងដែរ កន្លងមកយើង ធ្លាប់ឮ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ធ្លាប់មានប្រសាសន៍ពី ខេត្តគាត់ថា៖ «មានសំរាមអត់អភិបាលស្រុក មានអភិបាលស្រុកអត់សំរាម!»។ ចុះម៉ោងនេះ មានខេត្តណា ស្រុកណា អាចហ៊ានប្ដេជ្ញាចិត្តទេថា៖ មានគ្រឿងញៀនអត់អភិបាលស្រុក មាន អភិបាលស្រុកអត់គ្រឿងញៀន?៕
Post a Comment