ោកបណ្ឌិត ហោ សេរីវឌ្ឍ ប្រធានផែ្នកក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅអនុវត្តបន្ត ខែឧសភា ឆ្នាំ២០២៥ របស់ក្រុមកាងារបណ្ដាញសង្គមនិងព័ត៌មានចំណុះផ្នែកក្រៅប្រព័ន្ធ
នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ នៅតាមរយៈប្រព័ន្ធវីដេអូហ្សូម (Zoom ) លោកបណ្ឌិត ហោ សេរីវឌ្ឍ ប្រធានផែ្នកក្រៅប្រព័ន្ធ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅអនុវត្តបន្ត ខែឧសភា ឆ្នាំ២០២៥ របស់ក្រុមកាងារបណ្ដាញសង្គមនិងព័ត៌មានចំណុះផ្នែកក្រៅប្រព័ន្ធ ដោយមានការចូលរួមពី ឯកឧត្ដម ង៉ូវ បូរីណា អនុប្រធានផែ្នកក្រៅប្រព័ន្ធ និងជាប្រធានក្រុមកាងារបណ្ដាញសង្គមនិងព័ត៌មានចំណុះផ្នែកក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងសមាជិកសរុបចំនួន ៣២រូប។
ប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សាលើវឌ្ឍនភាពការងារបណ្ដាញសង្គមនិងព័ត៌មាន និងទិសដៅបន្ត ព្រមទាំងពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយលើការងារមួយចំនួនផងដែរ។
Post a Comment