សម្ដេចធិបតី ហ៊ុន ម៉ាណែត តេទូរសព្ទទៅលោក Anthony Albenese អបអរដែលគណបក្សលោកឈ្នះឆ្នោតដ៏ត្រចះត្រចង់

នារសៀលទី០៦ ខែឧសភា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សន្ទនាជាមួយលោក Anthony Albenese នាយករដ្ឋមន្ត្រីចាំផ្ទះ តាមទូរសព្ទ ដើម្បីសម្ដែងការអបអរសាទរជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់
របស់គណបក្សពលករអូស្ត្រាលី (Australian Labor Party) របស់លោក ក្នុងការបោះឆ្នោតសហព័ន្ធ កាលពីថ្ងៃសៅរ៍ទី ៣ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថាលទ្ធផលនៃការបោះឆ្នោតនេះបានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋអូស្ត្រាលី មានជំនឿជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់លោកAnthony Albeneses និងបន្តគាំទ្រលោកធ្វើជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំរដ្ឋាភិបាល កសាងសមិទ្ធផលបន្ថែមទៀតជូនប្រជាពលរដ្ឋអូស្ត្រាលី។


សម្ដេច ហ៊ុន ម៉ាណែត បង្ហាញជំនឿជាក់ដូច្នេះ÷"ខ្ញុំមានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឯកឧត្តម ប្រទេសយើងទាំងពីរនិងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីជាផលប្រយោជន៍រួមរបស់ប្រទេស និងប្រជាជនកម្ពុជានិងអូស្ត្រាលី"៕

                                        





Powered by Blogger.