លោក រៀម យកគ្រឿងចក្រទៅកាយព្រៃឬស្សីមាត់ស្ទឹងនិងបោះបង្គោលរបងយកដីចំណីស្ទឹងដែលជាដីការពារដោយរដ្ឋព្រមទាំងវ៉ៃព្រៃឫស្សី នៅចំណុចកែងស្ទឹងគោលយ៉ាងអាណាធិបតេយ្យ

 

ខេត្តកំពង់ធំ ÷ការពេលវេលាម៉ោង ១:៣០នាទីថ្ងៃទី ២៦ ខែឧសភាឆ្នាំ ២០២៥ ក្រោយពីមានការរាយការណ៍ពីប្រជាពលរដ្ឋ ថាមានអេស្ការីវ៉ាទ័រមួយគ្រឿងចុះវ៉ៃដីព្រៃឫស្សីនិងកាយព្រៃឫស្សីតាមមាត់ស្ទឹង  ក្រុមការងារអ្នកសារព័ត៌មានយើងបានចុះទៅថតយករូបភាពជាក់ស្ដែងនៅចំណុចស្ទឹងគោលភូមិថ្មី ឃុំប្រឡាយ ស្រុកស្ទោងខេត្តកំពង់ធំ។ 


ប្រជាពលរដ្ឋរស់នៅក្នុងឃុំប្រឡាយជាច្រើនគ្រួសារសុំមិនបញ្ចេញឈ្មោះពួកគាត់បានរៀបរាប់ថាកន្លែង អ្នកដែលធ្វើបានទាល់តែអ្នកមានលុយ និងមានអំណាចចំពោះប្រជាពលរដ្ឋទន់ខ្សោយមិនអាចទៅប៉ះពាល់តាមមាត់ស្ទឹងហ្នឹងបានទេ ទង្វើបែបនេះធ្វើឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ចំពោះអាជ្ញាធរមានសមត្ថកិច្ចជាខ្លាំង។ យ៉ាងណាក៏ដោយនៅ មិនទាន់មានការបំភ្លឺឆ្លើយតបណាមួយពីអាជ្ញាធរមូលដ្ឋានក៏ដូចជាថ្នាក់ស្រុកនៅឡើយទេ។

រីឯលោក រៀម ដែលជាម្ចាស់ដីនិងជាម្ចាស់អេស្កាបានបំភ្លឺថាអេស្ការីវ៉ាទ័រដែលគាត់យកមកខ្វះនេះ គ្មានច្បាប់ទេគាត់ធ្វើនេះគឺគាត់កាយឫស្សីធ្វើមុខទឹកដាក់ម៉ាស៊ីនបូមទឹកប្រើប្រាស់ រីឯយកអេស្កាវ៉ៃព្រៃឬស្សីនៅក្នុងដីគាត់  ថាដីគាត់ទិញគេគឺមិនអីទេចំណែកបោះបង្គោលរបងចូលដីចំណីស្ទឹងដែលជាដីរបស់រដ្ឋគាត់បោះយកសិនចាំថ្ងៃណារដ្ឋត្រូវការប្រគល់ឱ្យវិញ។

ចំណែកលោក រៀម ដែលជាម្ចាស់អេស្កានិងម្ចាស់ដីបានប្រាប់អ្នកការព័ត៌មានយើងថាមិនមែនចូលដីចំណីស្ទឹងតែគាត់ទេគឺច្រើនគ្នានៅចំណុចទីតាំងស្ទឹងគោនេះ។

ពលរដ្ឋនិងមហាជនជាច្រើនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង  ចំពោះជនខិលខូចដែលរៀនយកដីចំណីស្ទឹងជាដីរបស់រដ្ឋតាមតែអំពើចិត្តអាចហ្នឹងធ្វើឲ្យអ្នកដទៃគេយកតំរាប់តាម យូរៗទៅនឹងអស់ធនធានធម្មជាតិដែលដូនតាបន្សល់ទុក។

ប្រជាពលរដ្ឋនិងមហាជនស្នើសុំ ទៅឯកឧត្តមអភិបាលខេត្ត មេត្តាមើលមន្រ្តីក្រោមឱវាទទាំងនោះ បើនៅតែបណ្ដែតបណ្ដោយអោយក្រុមជនខិលខូចលួចទន្ទ្រានយកចំណីស្ទឹងរបស់រដ្ឋដោយមិនញញើតច្បាប់ក្នុងដែនគ្រប់គ្រងរបស់រដ្ឋនោះទេមុខនឹងបាត់បង់អស់ជាក់ជាមិនខាន។  ម្យ៉ាងទៀតពលរដ្ឋស្នើសុំឱ្យមានចំណាត់ការទៅលើជនខិលខូចរំលោភយកដីចំណីស្ទឹងខុសច្បាប់ទាំងនោះផងទាន។

អ្នកសារព័ត៌មានយើងធ្វើការផ្សព្វផ្សាយនេះ គ្មានគោលបំណងអ្វីក្រៅពីចូលរួមថែរក្សាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋនិងជាការជូនដំណឹងឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធថ្នាក់លើចុះទៅទប់ស្កាត់បង្ក្រាបជនខិលខូចទាំងនេះឲ្យទាន់ពេលវេលា ដែលជាហេតុនាំឲ្យបាត់បង់សម្បត្តិធនធានធម្មជាតិដែលជារបស់រដ្ឋ។

ជុំវិញករណីជនខិលខូចខាងលើ អង្គភាពសារព័ត៌មានយើងនៅមិនទាន់មានការស្រាយបំភ្លឺណាមួយ ពីសមត្ថកិច្ចពាក់ព័ន្ធនៅឡើយទេ ព្រោះទំនាក់ទំនងមិនបាន ដូច្នេះអង្គភាពសារព័ត៌មានយើង រងចាំការបំភ្លឺបកស្រាយរៀងរាល់ម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន៕សូមអរគុណ







Powered by Blogger.