ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជេីញជួបសំណេះសំណាលជាមួយប្រជាកសិករដាំដំឡូងមី នៅខេត្តពោធិ៍សាត់
នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងប្រតិភូអមដំណើរ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករដាំដំឡូងមី នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ជាក់ស្តែង ឯកឧត្តមរដ្ឋមន្ត្រីបាននាំកសិដ្ឋានគីរីទេសដែលប្រមូលទិញម្ទេសពូជដៃនាង និងណាលី ដើម្បីផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញផង មកពន្យល់ពីតម្រូវការ និងតម្លៃដែលក្រុមហ៊ុនអាចចុះកិច្ចសន្យាទិញពីប្រជាពលរដ្ឋ នៅពេលប្រមូលផល ក្នុងករណីបងប្អូនចូលរួមដាំ។ ទន្ទឹមនេះ ឯកឧត្តមបានណែនាំឱ្យមានការពិភាក្សាគ្នាបន្ថែមជាមួយក្រុមការងារក្រសួងលើមុខដំណាំសក្តានុពលផ្សេងទៀត ស្របតាមតម្រូវការទីផ្សារ។
លោក ញ៉េន សំអូន តំណាងប្រជាកសិករបានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រី ដែលយកចិត្តទុកដាក់ដល់សុខទុក្ខ និងផលប្រយោជន៍ប្រជាកសិករ តាមរយៈការអញ្ជើញចុះផ្ទាល់ដល់មូលដ្ឋាន ដើម្បីពិនិត្យស្ថានភាពនៃការដាំដុះ បកស្រាយពន្យល់អំពីយន្តការទីផ្សារ និងតម្រង់ទិសផលិតកម្មឱ្យទទួលបានប្រាក់ចំណេញ តាមរយៈការរួមគ្នាបង្កើតសហគមន៍កសិកម្មទំនើប៕
Post a Comment