UN ចាត់ទុកកម្ពុជា ជា«គំរូដ៏ល្អក្នុងការរក្សារសន្តិភាព»

អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម Antonio Guterres បានសរសើរកម្ពុជាថា ជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព។ការកោតសរសើរនេះ គឺធ្វើឡើង ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីស្តីពីអនាគតនៃការរក្សាសន្តិភាព ដែលធ្វើឡើងនៅទីក្រុងញូវយ៉កកាលពីសប្តាហ៍មុន។នេះបើយោងតាមការចុះផ្សាយក្នុងបណ្តាញសង្គមផ្លូវការរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។

យោងតាមប្រភពដដែ បានលើកឡើងថា ឯកឧត្តម Antonio Guterres បានថ្លែងចាត់ទុកកម្ពុជាដែល ធ្លាប់ជាប្រទេសដែលត្រូវបានបំផ្លាញដោយសារសង្រ្គាមស៊ីវិល តែពេលនេះ ប្រទេសកម្ពុជាកំពុងចូលរួមឈានមុខក្នុងបេសកកម្មរក្សាសន្តិភាពនៅទូទាំងពិភពលោក ដោយមានកងរក្សាសន្តិភាពជាង ៨,០០០ នាក់ចូលរួម។

ឯកឧត្តម Antonio Guterres ក្នុងនាមជាប្រមុខ អង្គការសហប្រជាជាតិបានសរសើរដល់កងរក្សាសន្តិភាពកម្ពុជា ចំពោះជំនាញ ការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តដើម្បីរក្សាសន្តិភាព៕

Powered by Blogger.