អង្គការយូនីសេហ្វ ណែនាំដល់ ឪពុកម្តាយដែលមានកុមារតូចៗ បង្កើនការយកចិត្តទុកដាក់ ចំពោះគុណភាពខ្យល់មិនសូវល្អ

 


ភ្នំពេញ៖ អង្គការយូនីសេហ្វ (UNICEF) ឫមូលនិធិកុមារនៃអង្គការសហប្រជាជាតិអង្គការ បានណែនាំដល់ ឪពុកម្តាយ និងអាណាព្យាបាលគ្រប់រូប បង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់ នៅពេលដែលគុណភាពខ្យល់មិនសូវល្អ ព្រោះការបំពុលខ្យល់អាចបង្កគ្រោះថ្នាក់ខ្លាំងដល់កុមារ ជាពិសេសក្មេងតូចៗ។ 

ចំពោះវិធីសាស្ត្រសាមញ្ញៗមួយចំនួន ដើម្បីជួយការពារកុមារពីការបំពុលខ្យល់៖

• អំឡុងពេលដែលមានការបំពុលខ្យល់ខ្ពស់ សូមឱ្យកុមារនៅក្នុងផ្ទះ និងកាត់បន្ថយការលេង ឬធ្វើសកម្មភាពដែលហត់នឿយខ្លាំងនៅខាងក្រៅ។

• ប្រសិនបើចាំបាច់ត្រូវចេញក្រៅ សូមពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ និងជិតល្អ។

• ពង្រឹងសុខភាពកូនរបស់អ្នក តាមរយៈរបបអាហារដែលមានសារធាតុចិញ្ចឹមសម្បូរទៅដោយ វីតាមីន។

• តាមដានគុណភាពខ្យល់ជាប្រចាំ តាមរយៈទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន Ministry of Environment, គេហទំព័រ (https://airquality.moe.gov.kh) ឬកម្មវិធីទូរសព្ទដូចជា CGS SPA៕








Powered by Blogger.