សមត្ថកិច្ចនឹងមានចំណាត់ការច្បាប់ចំពោះជនសង្ស័យដែលរងបណ្តឹងពីបទប៉ុនប៉ងមនុស្សឃាតបើកឡានដេញបុកអ្នកជិះម៉ូតូ

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបាននាំខ្លួនបុរសម្នាក់ដែលជាអ្នកបើករថយន្តបង្កម៉ាកតូយ៉ូតាPrius ដែលជនរងគ្រោះដាក់ពាក្យបណ្តឹង ពីបទប៉ុនប៉ងមនុស្សឃាត(បើករថយន្តដេញបុកជនរងគ្រោះ ដែលជិះម៉ូតូ) នៅសង្កាត់ចោមចៅទី៣ មកកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចផ្លូវបេតុងលេខ ៩២កា ស្ថិតនៅភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានជនសង្ស័យម្នាក់ស្លៀកពាក់ស៊ីវិល មធ្យោបាយរថយន្ដ បានគេចខ្លួនក្រោយបើកបង្កគ្រោះថ្នាក់ដល់ជនរងគ្រោះ។ លុះដល់រសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ជនសង្ស័យឈ្មោះ សុង សុវណ្ណារិទ្ធ មានទីលំនៅ ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក៏បានចូលខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់៕ 

#ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

#សូមចុចលីងខាងក្រោមដើម្បីទទួលបានព័ត៌មានថ្មីៗក្នុងដៃអ្នក👉https://t.me/vpnnewstoday


Powered by Blogger.