សមត្ថកិច្ចចា.ប់ខ្លួនក្រុមឧក្រិ.ដ្ឋជនជនជាតិចិន ៧នាក់ ដកហូតថ្នាំញៀ.នជាង៨០០គីឡូក្រាម និងកាំភ្លើ.ង៣៩ដើម!
•ចាប់ខ្លួនជនជាតិចិន៧នាក់ និងថ្នាំញៀនជិត១តោន នៅម្តុំកោះឫស្សី ខេត្តព្រះសីហនុ
ជនជាតិចិនសរុប ៧នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានការពារព្រំដែនទឹក ឃាត់ ខ្លួនបានជាបន្តបន្ទាប់ និងរកឃើញគ្រឿងញៀនសរុបជិត១តោន នៅក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសជួញដូរគ្រឿងញៀន និងជួញដូរអាវុធខុសច្បាប់ នៅម្ដុំកោះឬស្សី ក្នុងភូមិសាស្ត្រ ដែនសមុទ្រ ខេត្តព្រះសីហនុ។ នេះបើតាមការផ្សាយរបស់ អគ្គស្នងការនគរបាលជាតិ។
•ប្រភពដដែល ឱ្យដឹងថា ប្រតិបត្តិការបង្ក្រាប បទល្មើសជួញដូរគ្រឿងញៀន និងជួញដូរអាវុធ ខុសច្បាប់ ឡើងនៅម៉ោង០០:១០នាទី រំលងអធ្រាតុ ថ្ងៃទី២៣ ខែកញ្ញា បន្ទាប់ពីកម្លាំងសមត្ថកិច្ចទទួលបានព័ត៌មានសម្ងាត់។ ភ្លាមៗ កម្លាំងនគរបាលនាយកដ្ឋានការពារព្រំដែនទឹក សហការជាមួយ កម្លាំងស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ បានឃាត់ និងធ្វើការចាប់ឃាត់អូប័រ ១គ្រឿង និងជនជាតិចិន២នាក់។







Post a Comment