អាជ្ញាធររាជធានីភ្នំពេញ បន្តចុះត្រួតពិនិត្យអគារខនដូ និងសណ្ឋាគារ ៣ទីតាំង ក្នុងខណ្ឌដូនពេញ ដើម្បីបង្ការ និងបោសសម្អាតបទល្មើសអនឡាញស្កេម
នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ហ៊ុន សុរិទ្ធី អភិបាលរង រួមសហការជាមួយរដ្ឋបាលខណ្ឌដូនពេញ បានចុះត្រួតពិនិត្យទីតាំងសង្ស័យ
ចំនួន ០៣កន្លែង រួមមាន៖
១. សណ្ឋាគារ Sky Hotel (ផ្លូវលេខ១៧៨)
២. អគារ Sky Resident (ផ្លូវលេខ១៧៨)
៣. សណ្ឋាគារ Walk Street & Apartment (ផ្លូវលេខ១៧៨) ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
លទ្ធផលនៃកិច្ចប្រតិបត្តិការ៖
* ពុំបានរកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឡើយ។
* បានត្រួតពិនិត្យជនបរទេសសរុបចំនួន ៥១នាក់ (មានឯកសារត្រឹមត្រូវ ៤៥នាក់)។
* ឃាត់ខ្លួនជនបរទេសចំនួន ០៦នាក់ (០២នាក់ទិដ្ឋាការហួសសុពលភាព និង ០៤នាក់ពុំមានលិខិតឆ្លងដែន)។
បច្ចុប្បន្ន ជនបរទេសទាំង ០៦នាក់នោះ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធីច្បាប់៕
#រដ្ឋបាលរាជធានីភ្នំពេញ #ខណ្ឌដូនពេញ #សន្តិសុខសង្គម #អនឡាញស្កេម










Post a Comment