សេឡិន ស្គី កំពុងខូចចិត្ត ព្រោះប៊ុលហ្គារី ដកខ្លួនចេញពី «ក្រុមផ្តល់ជំនួយយោធាឲ្យអ៊ុយក្រែន» ព្រោះអស់លទ្ធភាពជួយហើយ

 


ទីបំផុត ប្រទេសប៊ុលហ្គារី បានសម្រេចដកខ្លួនជាផ្លូវការ ចេញពី «សម្ព័ន្ធភាពនៃអ្នកមានឆន្ទៈ» ហើយ ព្រោះមើលឃើញថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន គួរតែត្រូវដោះស្រាយគ្នា តាមរបៀបការទូត មិនមែនកម្លាំងបាយឡើយ ហើយម្យ៉ាង ខ្លួនក៏អស់លទ្ធភាពជួយដែរ។

«សម្ព័ន្ធភាពនៃអ្នកមានឆន្ទៈ» គឺជាក្រុមប្រទេសជាង៣០ ដឹកនាំដោយចក្រភពអង់គ្លេស និងបារាំង ដែលមានគោលបំណងសម្របសម្រួលការគាំទ្រផ្នែកហិរញ្ញវត្ថុ យោធា និងធានាសន្តិសុខដល់អ៊ុយក្រែន។

ជុំវិញការដកខ្លួននេះ លោកនាយករដ្ឋមន្ត្រី Rumen Radev បានប្រាប់ទូរទស្សន៍ BTV ប៊ុលហ្គារី កាលពីថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ ថា ប្រទេសរបស់លោក មិនមែនស្ថិតនៅទីនោះទេ ពីព្រោះខ្លួនដាច់ខាត មិនចូលរួមក្នុងសម្ព័ន្ធភាពណា ដែលទទូចបន្តផ្តល់ជំនួយហិរញ្ញវត្ថុ និងយោធាដល់អ៊ុយក្រែនឡើយ។

បើតាមការអះអាងរបស់លោក Radev, ការពង្រីកជម្លោះតាមរយៈមធ្យោបាយយោធា មិនមែនជាដំណោះស្រាយនោះទេ ហើយជំនួសមកវិញ លោកគាំទ្របេសកកម្មការទូតដ៏រឹងមាំមួយ ដើម្បីបញ្ចប់ការឡើងកម្តៅនៃសង្គ្រាម។

មុននេះដែរ នាយករដ្ឋមន្ត្រីប៊ុលហ្គារី បានបញ្ជាក់នៅខាងក្រៅកិច្ចប្រជុំកំពូលអង្គការណាតូ ក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគី រួចទៅហើយថា៖ «យើងបានផ្តល់កញ្ចប់ជំនួយ ១៣លើករួចហើយ! យើងគ្មានអ្វីឲ្យអ៊ុយក្រែន ទៀតទេ! យើងអស់លទ្ធភាពហើយ»៕ ប្រភព៖ RT

Powered by Blogger.