សាកសព តៃកុង ទូក ដែលលិច ត្រូវបានរកឃើញនៅថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០២៦នេះ
ខេត្តកោះកុង ! ប្រជានេសាទ ត្រូវបានខ្យល់រលកធំៗ បក់បោកបណ្ដាលអោយលិច ទូក កាលពីរថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅវេលា ម៉ោង៧.៤០នាទៅព្រឹក ឥឡូវនេះ តៃកុង ទូក ត្រូវបានរកឃើញ សាកសពនៅ វេលាម៉ោង ១១.៤៥នាទីនៅថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០២៦នេះ តាមប្រភពព័ត៌មាន ពីរ លោកទេស ឈាន មេប៉ុស្តិ៍ ថ្មស និង លោក ជាង កៀក មេប៉ុស្តិ៍ ជើងទឹក សាកសព តៃកុង ទូក ហើយជាម្ចាស់ ទូក មានឈ្មោះ អួក ផេង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅក្នុងភូមិ ថ្មស ឃថ្ស ស្រុក បូទុមសាគរ ខេត្ត កោះកុង សាកសព ត្រូវបាន យកមក ធ្វើ បុណ្យ តាមប្រពៃណី នៅគេហដ្ឋានផ្ទះសព នៅចំណុច គេហៅ ផែ បង្គារ។
យើងខ្ញុំស្នើសុំ ដល់ អ្នកនេសាទ ទាំងអស់ ដែលចុះ នេសាទ ក្នុងសមុទ្រ មេត្តា ចេះការពារ អាយុជីវិតខ្លួនឯងផង នាំគ្នាទិញ អាវ ពោង ការពារ សុវត្ថិភាព ខ្លួនឯងយើងផង ក្នុងមួយទូក មាន មនុស្សពីរនាក់ ត្រូវទិញ អាវ ពោង ការពារ ចំនួន២នាក់ឬតាម លើសពីនេះ ដើម្បី ការពារ ជីវិតរបស់យើង ក្នុងការ នេសាទ នៅពេល ជួបប្រទះ ខ្យល់ព្យុះ រលកធំៗ ដែលយើង កំពុងមេសាទនោះ អ្នកនេសាទ បាត់.បង ជីវិត ជារាង រាល់ ឆ្នាំ នៅឃុំថ្មសនេះ។
គួររំលឹកផងថា អាជ្ញាធរ ថ្មស និង ជំនាញ ពាក់ព័ន្ធ នៅពេល មាន ភ្លៀងខ្យល់ព្យុះកើត ឡើង មិនដែល ឃើញអាជ្ញាធរ មូលដ្ឋាន ណែនាំ ប្រជានេសាទឡើង សូម្បី អ្នក នេសាទ បាន បាត់បង់ ជីវិត ហើយនោះ គេមិន ដែល ឃើញ លោក អិក កួន មេឃុំ ថ្មស ឬ មេភូមិ ថ្មស ចុះ សួរ សុខទុក្ខ ឬអើតមើលនោះទេ ពោលគឺ ០០០ដង បើ និយាយ អាក្រក់ ស្ដាប់ បន្តិច ថា មិន ដែល អើយ ក្បាលឡើយ សូម្បីតែ ចូលរួម បុណ្យ បច្ច័យ បន្តិចបន្តួចក៍ក្មានដែរ បើមិន ជឿជាក់ សួរ អ្នកនៅ ទីនោះ។









Post a Comment