លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងចំរុះ ដាក់គ្រឿងចក្រឈូសឆាយសម្អាត បើកផ្លូវចំនួន២ខ្សែ ផ្លូវលេខ៣៤៦ និង៣៤៨ ដែលមានប្រវែងប្រមាណ៤៤០ម៉ែត្រ ទទឹង១៦ម៉ែត្រ ស្ថិតនៅក្នុងក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ
រដ្ឋបាលខណ្ឌប្ញស្សីកែវ៖នាថ្ងៃសៅរ៍ ១២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងចំរុះ ដាក់គ្រឿងចក្រឈូសឆាយសម្អាត បើកផ្លូវចំនួន២ខ្សែ ផ្លូវលេខ៣៤៦ និង៣៤៨ ដែលមានប្រវែងប្រមាណ៤៤០ម៉ែត្រ ទទឹង១៦ម៉ែត្រ ស្ថិតនៅក្នុងក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ និងបានបន្តរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយ អនាម័យ បរិស្ថាននៅទីនោះផងដែរ។
លោកអភិបាល បានថ្លែងអំណរគុណដល់កិច្ចសហការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដើម្បីធ្វើអោយមូលដ្ឋានខណ្ឌយើង មានសណ្ដាប់ធ្នាប់របៀបរៀបរយល្អប្រសើរ និងមានសោភណភាពល្អថែមទៀតផង។
















Post a Comment