ឃា.ត់ខ្លួនជនបរទេសជាច្រើនរយនាក់លបលួ.ចប្រព្រឹត្តិបទល្មើសOnline Scams នៅអគារកាស៊ីណូ ជីន យូ មេន តាំង
សមត្ថកិច្ចចុះបង្ក្រាបទីតាំងសង្ស័យលបលួចប្រព្រឹត្តិបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងស្នាក់នៅខុសច្បាប់នៅចំណុចអគារកាស៊ីណូ ជីន យូ មេន តាំង ឃាត់ខ្លួនជនបរទេសជាច្រើនរយនាក់។
អគារកាស៊ីណូ ជីន យូ មេន តាំង (JIN YU MEN TANG CASINO) មានទីតាំងស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
ក្នុងរង្វង់ប្រតិបត្តិការខាងលើនេះ ពេលកម្លាំងជំនាញ ចុះទៅដល់ទីតាំងខាងលើ ភ្លាមៗនោះ ជនបរទេសទាំងនោះ បានព្យាយាមរត់គេចខ្លួនចេញពីអគារទីតាំងកាស៊ីណូ ប៉ុន្តែត្រូវបានកម្លាំងជំនាញគ្រប់គ្រង សភាពការណ៍បានដោយសុវត្ថិភាព ដោយបានធ្វើការហ៊ុំព័ទ្ធទីតាំងអគារកាស៊ីណូ និងធ្វើការក្រសោបបានជន បរទេសជាច្រើនរយនាក់ រួមនឹងសម្ភារមួយចំនួនទៀត។
បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្តនីតិវិធីបញ្ជូនជនបរទេសប្រមាណចំនួន ៤០០នាក់ ប្រគល់ជូន អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីនីតិវិធីបន្ត។ ដោយឡែកជនបរទេសជាច្រើនរយនាក់ទៀត កំពុងឃាត់ខ្លួន បណ្តោះអាសន្ននៅក្នុងអគារកាស៊ីណូ ជីន យូ មេន តាំង ដើម្បីនីតិវិធីបន្តបន្ថែមទៀត។








Post a Comment