ភាពរឹងមាំរបស់ប្រជាជាតិ មិនត្រូវបានវាស់ដោយអតីតកាលនៃការឈឺចាប់ ដែលខ្លួនធ្លាប់ជួបប្រទះឡើយប៉ុន្តែត្រូវវាស់ដោយសមត្ថភាពក្នុងការឆ្លើយតប ស្ដារឡើងវិញ និងបន្តកសាងប្រទេសជាតិឱ្យមានស្ថិរភាពនិងភាពរីកចម្រើន

 ភាពរឹងមាំរបស់ប្រជាជាតិ មិនត្រូវបានវាស់ដោយអតីតកាលនៃការឈឺចាប់ ដែលខ្លួនធ្លាប់ជួបប្រទះឡើយប៉ុន្តែត្រូវវាស់ដោយសមត្ថភាពក្នុងការឆ្លើយតប ស្ដារឡើងវិញ និងបន្តកសាងប្រទេសជាតិឱ្យមានស្ថិរភាពនិងភាពរីកចម្រើន!យើងត្រូវប្រែក្លាយភាពឈឺចាប់ទៅជាកម្លាំងចិត្ត ដាស់តឿនស្មារតីដើម្បីពង្រឹង ភាពរឹងមាំរបស់ជាតិ។កម្លាំងដ៏សំខាន់បំផុតនៃដំណើរការស្តារឡើងវិញ នេះអាចសម្រេចបាន ដោយសារស្មារតីមហាសាមគ្គីជាតិនិងការរួបរួមដ៏រឹងមាំរបស់ប្រជាជនកម្ពុជា ដែលបានក្លាយជាមូលដ្ឋានគ្រឹះនៃស្ថិរភាព និងការកសាងជាតិឡើងវិញ។ 

យើងឆ្លងកាត់ភាពឈឺចាប់ច្រើនណាស់ប៉ុន្តែយើងនៅតែអាចក្រោកឈរឡើងដោយក្តីជឿជាក់ និងក្នុងភាពមោទន ជាប្រជាជាតិមួយ។ នៅពេលសង្គមមួយនៅតែរក្សាបាននូវស្មារតីរួបរួម ការទទួលខុសត្រូវ និងឆន្ទៈក្នុងការកសាងអនាគតសង្គមនោះនឹងអាច ឆ្លងកាត់គ្រប់ដំណាក់កាលលំបាក និងបន្តឆ្ពោះទៅមុខដោយស្ថិរភាព និងភាពជឿជាក់។ យើងត្រូវតែជឿជាក់លើកម្ពុជា និងត្រូវតែរួមគ្នាបន្តស្មារតីជឿជាក់នេះតទៅមុខទៀត។កម្ពុជា នៅមានយើងទាំងអស់គ្នា កម្ពុជានៅមានក្តីសង្ឃឹម។

#ដាស់ស្មារតីជាតិ #២៨ឧសភា

#DayofReckoning #28May

🇰🇭 Day of Reckoning - ដាស់ស្មារតីជាតិ

Powered by Blogger.