រន្ធត់ណាស់...! លោកវរសេនីយ៍ទោ ម៉ាត់ សុផាត ឋានៈ អធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ត្រូវជន.ដៃ.ដល់យកឧបករណ៍មុតស្រួច ចា.ក់ត្រូវចំខ្ទង់ច្រមុះក្បែរភ្នែកខាងស្តាំចំនួន០២កន្លែង


លោកវរសេនីយ៍ទោ ម៉ាត់ សុផាត ឋានៈ អធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ត្រូវជនដៃដល់យកឧបករណ៍មុតស្រួច ចាក់ត្រូវចំខ្ទង់ច្រមុះក្បែរភ្នែកខាងស្តាំចំនួន០២កន្លែង ខណៈដែលលោកបានទៅអន្តរាគមន៍ក្នុងករណីហិង្សាក្មេងស្ទាវវាយប្រតាយប្រតប់គ្នា ក្នុងអំឡុងពេលប្រគុំតន្ត្រីប្រដាល់គុនខ្មែរ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ បណ្តាលឱ្យដួលសន្លប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចយើងបង្ក្រាប ឃាត់ខ្លួននៅកន្លែងកើតហេតុភ្លាមៗ និងនាំខ្លួនជនសង្ស័យមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុក ស្ទឹងត្រង់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១:០៥នាទីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅភូមិបឹងដែង១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ចំណែកលោកវរសេនីយ៍ទោ ម៉ាប់ សុផាត ត្រូវបានកម្លាំងនគរបាលយើងយកមក ព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់ និងបញ្ជូនបន្តទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាម។ តែដោយស្ថានភាពរបួសធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យខេត្តសម្រេចចិត្តបញ្ជូនបន្ត ទៅព្យាបាល មន្ទីរពេទ្យកាល់ម៉ែត។ តាមការបញ្ជាក់ពីក្រុមគ្រូពេទ្យ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត (មានឈាមកកក្នុងខួរក្បាល) សន្លប់មិនទាន់ដឹងខ្លួននៅឡើយ និងកំពុងបន្តបញ្ជូនទៅព្យាបាលប្រទេសវៀតណាម ៕





Powered by Blogger.