ថ្ងៃខួបអនុស្សាវរីយ៍លើកទី៤ នៃថ្ងៃបង្កើតសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ២៤ មីនា ២០២២-២៤ មីនា ២០២៦។



សមិទ្ធផល ៤ឆ្នាំ ថ្ងៃបង្កើតសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA)

………………….

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នេះ គឺជាថ្ងៃខួបអនុស្សាវរីយ៍លើកទី៤ នៃថ្ងៃបង្កើតសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ២៤ មីនា ២០២២-២៤ មីនា ២០២៦។

ផ្តើមចេញពីកម្លាំងមហាសាមគ្គី និងការលះបង់ ទាំងពេលវេលា កម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី ព្រមទាំងធនធានផ្ទាល់ខ្លួន របស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា IPA ទាំងថ្នាក់កណ្តាល និងថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ព្រមទាំងអង្គភាពសារព័ត៌មាន ជាសមាជិក IPA បានធ្វើឱ្យ IPA សម្រេចបានបេសកកម្មរបស់ខ្លួន ក្នុងការជួយដល់វិស័យសារព័ត៌មាន និងប្រជាពលរដ្ឋ ព្រមទាំងសង្គមជាតិទាំងមូល អស់រយៈពេល ៤ឆ្នាំ កន្លងមកនេះ។

ក្នុងឱកាសខួបលើកទី៤ នៃថ្ងៃបង្កើត IPA នៅថ្ងៃនេះ IPA សូមបង្ហាញសមិទ្ធផលខ្លះៗ ដែលសម្រេចបានក្នុងរយៈពេល ៤ឆ្នាំ មកនេះ ដែលជាអាទិ៍ ៖

✍️វិស័យសារព័ត៌មាន

👉បានរៀបចំសិក្ខាសាលាតម្រង់ទិសស្តីពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ច្បាប់ស្តីពីរបបសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដល់បងប្អូនអ្នកសារព័ត៌មានទូទៅ និងអ្នកប្រើបណ្តាញសង្គម ចំនួន ៤លើក (នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ) ដែលមានសិក្ខាកាមចូលរួមសរុប ចំនួន ២ ០៥០អង្គ/នាក់

👉អង្គភាពសារព័ត៌មាន ចំនួន ៨៤អង្គភាព ជាសមាជិក បានចូលរួមផ្សព្វផ្សាយពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ គោលនយោបាយ”ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” … រាប់ម៉ឺនព័ត៌មាន។

👉ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយនៅកម្ពុជា

👉ចូលរួមទប់ស្កាត់ និងវាយបកចំពោះសារព័ត៌មានថៃ ដែលផ្សព្វផ្សាយព័ត៌មានមិនពិត ញុះញង់ បំបែកបំបាក់ និងបង្កាច់បង្ខូចកម្ពុជា ពិសេសក្នុងអំឡុងពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ

👉ចូលរួមផ្សព្វផ្សាយសាររបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ ក្នុងអំឡុងពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ។

✍️ការងារសង្គម និងមនុស្សធម៌

👉ចូលរួមមូលនិធិរាជរដ្ឋាភិបាល កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន

👉ផ្តល់ជំនួយជូនប្រជាពលរដ្ឋភៀសសឹក

👉ផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ

👉ចូលរួម និងឧបត្ថម្ភក្នុងវិស័យសាសនា

👉ចូលរួមដាំដើមឈើ 

👉ផ្សព្វផ្សាយច្បាប់ទូទៅ 

👉ផ្សព្វផ្សាយច្បាប់ចរាចរណ៍ 

👉គ្រោះថ្នាក់នៃគ្រឿងញៀន 

👉គុណវិបត្តិនៃល្បែងស៊ីសងខុសច្បាប់ 

👉អប់រំសីលធម៌សង្គម

👉ចូលរួមដាក់ភ្នាក់ងារសង្កេតការណ៍បោះឆ្នោតជាតិ។

✍️ចេញសេចក្តីថ្លែងការណ៍ផ្សេងៗ ក្នុងន័យការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសន្តិភាព និងសង្គមជាតិទាំងមូល

👉ព្រមទាំងសកម្មភាពជាច្រើនទៀត។



















Powered by Blogger.