សូមប្រុងប្រយ័ត្ន ការឆបោក ចាក់ឆ្នោតកោស តាមអនឡាញ ឈ្នះរង្វាន់ធំ (មិនស្របច្បាប់)!!!

 


ថ្មីៗ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃើញមានការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់តាមអនឡាញ តាមរយៈ ទំព័រហ្វេកប៊ុករបស់ជនខិលខូច មួយចំនួន ដូចខាងក្រោម៖ 

១. គណនីហ្វេសប៊ុកឈ្មោះ “LuckyDay 2026 - Hari Keberuntunganmu”

   មានតំណភ្ជាប់ https://www.facebook.com/EmmaClayLana 

២. គណនីហ្វេសប៊ុកឈ្មោះ ”ឆ្នោតកោសចែកលុយពិតៗ002”

  មានតំណភ្ជាប់ https://www.facebook.com/profile.php?id=61550514952825  

៣.គណនីហ្វេសប៊ុកឈ្មោះ “ពណ៌ឆ្នោត ១២12”

  មានតំណភ្ជាប់ https://www.facebook.com/profile.php?id=61550648322070

៤. គណនីហ្វេសប៊ុកឈ្មោះ “New Year 168”

   មានតំណភ្ជាប់ https://www.facebook.com/profile.php?id=100094495007208

៥. គណនីហ្វេសប៊ុកឈ្មោះ “ឆ្នោតកោសចែកលុយពិតៗ002” 

  មានតំណភ្ជាប់ https://www.facebook.com/share/1C8fGgxasd/

៦.ហ្វេសប៊ុកឈ្មោះ “ទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ 6688”

 មានតំណភ្ជាប់ https://www.facebook.com/vip8366

៧.គណនីហ្វេសប៊ុកឈ្មោះ “កោសំណាង - LuckyScratch88 ”

  មានតំណភ្ជាប់ https://www.facebook.com/profile.php?id=61554165556470

បានបង្ហោះផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម ដើម្បីទាក់ទាញ និងលួងលោមឱ្យប្រជាពលរដ្ឋ ទិញសន្លឹកឆ្នោត និងចាក់ឆ្នោតកោសឈ្នះរង្វាន់ច្រើន ដែលមិនស្របច្បាប់។

នាយកដ្ឋាន សូមក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្ន ចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ ដែលអាចឈានទៅដល់ការឆបោកតាមអនឡាញនានាផងដែរ និងសូមជៀសអោយឆ្ងាយពីការប្រព្រឹត្តល្បែងផ្សងសំណាង ល្បែងភ្នាល់តាមអនឡាញដែលជាទង្វើខុសច្បាប់ ត្រង់មាត្រា៥ នៃច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង ដែលអ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ៥,០០០,០០០រៀល ដល់ ២០,០០០,០០០រៀល និងដាក់គុកពី ១ឆ្នាំ ដល់ ៥ឆ្នាំ។


Powered by Blogger.