ឯកឧត្តម ហ៊ុន ម៉ានី ៖ ការរៀបចំព្រឹត្តិការណ៍នាឱកាសបុណ្យចូលឆ្នាំខ្មែរ គឺមានគោលបំណងនាំមកនូវការជួបជុំគ្នាក្នុងស្មារតីមហាគ្រួសារខ្មែរ ជំរុញចរន្តសេដ្ឋកិច្ច និងដើម្បីទាក់ទាញទេសចរឱ្យមកទស្សនាកម្ពុជា


ឯកឧត្តម ហ៊ុន ម៉ានី ៖ ការរៀបចំព្រឹត្តិការណ៍នាឱកាសបុណ្យចូលឆ្នាំខ្មែរ គឺមានគោលបំណងនាំមកនូវការជួបជុំគ្នាក្នុងស្មារតីមហាគ្រួសារខ្មែរ ជំរុញចរន្តសេដ្ឋកិច្ច និងដើម្បីទាក់ទាញទេសចរឱ្យមកទស្សនាកម្ពុជា

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នាឱកាសបុណ្យចូលឆ្នាំខ្មែរ គឺមានគោលបំណងនាំមកនូវការជួបជុំគ្នាក្នុងស្មារតីមហាគ្រួសារខ្មែរ ចូលរួមជំរុញចរន្តសេដ្ឋកិច្ច និងដើម្បីទាក់ទាញទេសចរឱ្យមកទស្សនាកម្ពុជា។ ការបញ្ជាក់នេះ នៅក្នុងកិច្ចប្រជុំជាមួយរដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ ស្តីពីគម្រោងរៀបចំព្រឹត្តិការណ៍អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ 

ឯកឧត្តមបានបន្ថែមថា ក្នុងពេលជាមួយគ្នានោះយើងក៏មិនបំភ្លេចវីរកងទ័ពរបស់យើងឡើយ។ ការរៀបចំព្រឹត្តិការណ៍អបអរពិធីបុណ្យចូលឆ្នាំ ក៏ជាការផ្សារភ្ជាប់ការដឹងគុណជូនចំពោះវីរកងទ័ពទាំងអស់ និងជាផ្នែកមួយនៃការពង្រឹងស្មារតីស្នេហាជាតិ ពង្រឹងអត្តសញ្ញាណជាតិ ហើយផ្សព្វផ្សាយនូវអ្វីទៅដែលជាខ្មែរ ដោយបង្ហាញជាសារថា នៅពេលយើងជួបប្រទះបញ្ហាប្រឈម គឺយើងកាន់តែរួមកម្លាំងគ្នា ស្មាគៀកស្មា ខិតខំប្រឹងប្រែងក្រោកឈរដើរទៅមុខ នៅគ្រប់ផ្នែកទាំងអស់។







Powered by Blogger.