ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ÷បានអញ្ជើញបន្តដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងអូក្លិន ប្រទេសនូវែលសេឡង់ បន្ទាប់ពីបានចាកចេញពី ប្រទេសសិង្ហបុរី
នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបន្តដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងអូក្លិន ប្រទេសនូវែលសេឡង់ បន្ទាប់ពីបានចាកចេញពី ប្រទេសសិង្ហបុរី។ មុននឹងចូលដល់កម្មវិធីទស្សនកិច្ចផ្លូវការនេះ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសកម្ពុជា និងនូវែលសេឡង់ បានចូលរួមពិសាអាហារពេលព្រឹកការងារជាមួយគ្នាក្នុងបរិយាកាសដ៏ស្និទ្ធស្នាល រីករាយ និងប្រកបដោយផ្លែផ្កា។
On 13 March 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation of Cambodia, continued leading a delegation on an official visit to Auckland, New Zealand following their departure from Singapore. Prior to commencing the official program, the Foreign Ministers of Cambodia and New Zealand held a productive working breakfast in a warm, cordial, and fruitful atmosphere.
🇰🇭🇳🇿#Cambodia #NewZealand



Post a Comment