ក្រសួងយិត្តិធម៌បញ្ជូនសេចក្តីព្រាងច្បាប់ស្តីពី "ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា" ទៅគណៈរដ្ឋមន្ត្រី

 


បន្ទាប់ពីប្រមូលធាតុចូលបន្ថែមផ្នែកបច្ចេកទេសពីអន្តរក្រសួង ដើម្បីសំដៅធានាភាពគ្រប់ជ្រុងជ្រោយនៃសេចក្តីព្រាងច្បាប់ស្តីពី "ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា" និងធានាប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រសួងយិត្តិធម៌បានបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពី "ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា" ទៅគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ រួចបញ្ជូនទៅរដ្ឋសភាអនុម័ត។

តាមកម្មវិធីដែលបានគ្រោងទុក នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗមួយចំនួន ក្នុងនោះមានសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។

Powered by Blogger.