កម្លាំងអន្តរាគមន៍សហការកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យឃា.ត់ក្មេ.ងទំនើង៤នាក់ជិះម៉ូតូកាន់កា.ប់រក្សាទុកអា.វុ.ធខុ.សច្បាប់


ករណីឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងកាន់កាប់អាវុធ(ដាវ)ដោយខុសច្បាប់ ប្រព្រឹត្តនៅនៅចំណុចដីឡូត៍ក្បែរសំណង់មិនរៀបរយ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង០៤:០០នាទីព្រឹក ខណៈដែលកម្លាំងសមត្ថកិច្ចចុះល្បាតការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សុវត្ថិភាពក្នុងមូលដ្ឋាន។

ជនសង្ស័យទាំង៤នាក់:

-០១.ឈ្មោះប៉ុន សុវណ្ណារ៉ា ភេទប្រុស អាយុ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ស្នាក់នៅផ្ទះគ្មានលេខ ភូមិព្រែករាំង ឃុំកំពង់សំណាញ់ ខេត្តកណ្តាល ។

-០២.ឈ្មោះសាវី ដារ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកជញ្ជូន ស្នាក់នៅផ្ទះគ្មានលេខ ភូមិបទតាជី សង្កាត់ព្រែកហូ ខេត្តកណ្តាល ។ (ឃាត់ខ្លួន)

-០៣.ឈ្មោះរស់ ដាវីត ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះគ្មានលេខ ភូមិកាបៅ សង្កាត់ព្រែកហូ ខេត្តកណ្តាល ។

-០៤.ឈ្មោះពេញ ប្រុសពេជ្រណាន់ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះគ្មានលេខ ភូមិកាបៅ សង្កាត់ព្រែកហូ ខេត្តកណ្តាល ។

ក្មេងទំនើងខាងលើសមត្ថកិច្ចត្រួតពិនិត្យនិងធ្វើតេស្តរកពាក់ព័ន្ធសារធាតុញៀន (គ្មាន )

វត្ថុតាងដកហូតរួមមាន: ម៉ូតូហុងដាឌ្រឹមសង់ចំនួន ០៣គ្រឿង, ទូរស័ព្ទចំនួន ០៤គ្រឿង, ដាវចំនួន ០២ដើម។

បច្ចុប្បន្នជនសង្ស័យខាងលេីកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

Powered by Blogger.