សម្តេចធិបតី និងលោកទំទាវ បណ្ឌិត ឧបត្ថម្ភ ថវិកា ដល់អង្គភាពទីបញ្ជាការស្រាលបញ្ជាការដ្ឋានទ័ពពិសេស ប្រចាំទិសទី១ ខេត្តព្រះវិហារ
(ខេត្តព្រះវិហារ)- នៅរសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានជួយឧបត្ថម្ភ ថវិកា តាមរយៈ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងប្រចាំទិស យោធភូមិភាគទី៣ យោធភូមិភាគទី៤ និង យោធភូមិភាគទី៥ ជូនដល់ដល់អង្គភាពទីបញ្ជាការស្រាលបញ្ជាការដ្ឋានទ័ពពិសេស ប្រចាំទិសទី១ ខេត្តព្រះវិហារ។
ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស ជំនួសមុខឲ្យនាយទាហាននាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានទ័ពពិសេសទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងបុត្រាបុត្រី សូមមាន សុខភាពល្អ ប្រាជ្ញាវៀងវៃ ដឹកនាំនាវាកម្ពុជាឆ្ពោះដល់ត្រើយសុភមង្គល និងជួបនូវពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ។



Post a Comment